ព្រះត្រៃបិដក ភាគ ២២

ការងារ​ទាំងឡាយ​ ​ដែល​គួរ​ធ្វើ​ដោយ​កំឡាំង​ឯណា​នីមួយ​ ​គេ​តែង​ធ្វើការងារ​ទាំងអស់​នោះ​ ​អាស្រ័យ​នូវ​ផែនដី​ ​តាំងនៅ​លើ​ផែនដី​ ​ការងារ​ដែល​គួរ​ធ្វើ​ដោយ​កំឡាំង​ទាំង​នុ៎ះ​ ​គេ​តែង​ធ្វើ​យ៉ាងនេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុរស​បុគ្គល​នេះ​ ​មាន​រូប​ជា​ខ្លួន​ ​តាំងនៅ​ក្នុង​រូប​ ​ទទួល​នូវ​បុណ្យ​ ​ឬ​បាប​ ​បុរស​បុគ្គល​នេះ​ ​មាន​វេទនា​ជា​ខ្លួន​ ​តាំងនៅ​ក្នុង​វេទនា​ ​ទទួល​នូវ​បុណ្យ​ ​ឬ​បាប​ ​បុរស​បុគ្គល​នេះ​ ​មាន​សញ្ញា​ជា​ខ្លួន​ ​តាំងនៅ​ក្នុង​សញ្ញា​ ​ទទួល​នូវ​បុណ្យ​ ​ឬ​បាប​ ​បុរស​បុគ្គល​នេះ​ ​មាន​សង្ខារ​ជា​ខ្លួន​ ​តាំងនៅ​ក្នុង​សង្ខារ​ទាំងឡាយ​ ​ទទួល​នូវ​បុណ្យ​ ​ឬ​បាប​ ​បុរស​បុគ្គល​នេះ​ ​មានវិញ្ញាណ​ជា​ខ្លួន​ ​តាំងនៅ​ក្នុង​វិញ្ញាណ​ ​ទទួល​នូវ​បុណ្យ​ ​ឬ​បាប​ ​មាន​ឧបមេយ្យ​ ​ដូច្នោះឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អ្នកពោល​ពាក្យ​យ៉ាងនេះ​ថា​ ​រូប​ជា​ខ្លួន​របស់​អញ​ ​វេទនា​ជា​ខ្លួន​របស់​អញ​ ​សញ្ញា​ជា​ខ្លួន​របស់​អញ​ ​សង្ខារ​ទាំងឡាយ​ជា​ខ្លួន​របស់​អញ​ ​វិញ្ញាណ​ជា​ខ្លួន​របស់​អញ​ ​ដូច្នេះ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ឯង​ពោល​យ៉ាងនេះ​ថា​ ​រូប​ជា​ខ្លួន​របស់​អញ​ ​វេទនា​ជា​ខ្លួន​របស់​អញ​ ​សញ្ញា​ជា​ខ្លួន​របស់​អញ​ ​សង្ខារ​ទាំងឡាយ​ជា​ខ្លួន​របស់​អញ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636824798486378103
ទៅកាន់ទំព័រ៖