ព្រះត្រៃបិដក ភាគ ២២

រូប​ជា​ខ្លួន​របស់​អញ​ ​អំណាច​របស់​អ្នក​ ​ប្រព្រឹត្តទៅ​ ​ក្នុង​រូប​នោះ​ថា​ ​រូប​របស់​អញ​ ​ចូរ​យ៉ាងនេះ​ទៅ​ ​រូប​របស់​អញ​ ​កុំ​យ៉ាងនេះ​ឡើយ​ ​បាន​ឬទេ​។​ ​កាល​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​នៅ​ស្ងៀម​ ​ជា​គំរប់​ពីរ​ដង​។​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ ​នឹង​សច្ច​ក​និ​គន្ថ​បុត្រ​ថា​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អ្នក​ចូរ​ដោះស្រាយ​ ​នូវ​បញ្ហា​ក្នុង​កាល​ឥឡូវនេះ​ទៅ​ ​កាល​ឥឡូវនេះ​ ​មិនមែន​ជា​កាល​អ្នក​ស្ងៀម​ទេ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អ្នកណាមួយ​ ​ដែល​តថាគត​សួរ​នូវ​បញ្ហា​ ​ប្រកបដោយ​ធម៌​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​ដោះស្រាយ​ ​ក្បាល​របស់​អ្នកនោះ​ ​នឹង​បែក​ជា៧ភាគ​ ​ក្នុង​ទីនុ៎ះ​ពុំខាន​។​ ​សម័យ​នោះ​ឯង​ ​មាន​យក្ស​ម្នាក់​ឈ្មោះ​ ​វជិរបាណី​(​១​)​ ​កាន់​ដែក​ដូចជា​កែវ​វជិរ​ ​ដែល​ឆេះ​ច្រាល​រន្ទាល​ ​ភ្លឺ​សន្ធោសន្ធៅ​ ​មក​សណ្ឋិត​នៅ​ឰដ៏​អាកាស​ ​ជា​ខាងលើ​នៃ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ពោល​ពាក្យ​ដូច្នេះ​ថា​ ​បើស​ច្ចក​និ​គន្ថ​បុត្រ​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សួរ​បញ្ហា​ ​ប្រកបដោយ​ធម៌​ ​ជា​គំរប់៣ដង​ហើយ​ ​នៅតែ​មិន​ដោះស្រាយ​ ​អញ​នឹង​បំបែក​ក្បាល​របស់​សច្ច​ក​និ​គន្ថ​បុត្រ​នោះ​ ​ជា៧ភាគ​ ​ក្នុង​ទីនេះ​ឯង​។​ ​ព្រះមានព្រះភាគ​ ​និង​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏បាន​ឃើញ​យក្ស​ឈ្មោះ​វជិរបាណី​នោះ​ប្រាកដ​។​ ​គ្រានោះ​ឯង​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ភ័យ​ ​តក់ស្លុត​ ​រន្ធត់​ ​
​(​១​)​ ​ព្រះឥន្ទ​
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 636824799425499753
ទៅកាន់ទំព័រ៖