ព្រះត្រៃបិដក ភាគ ២២

ព្រឺព្រួច​រោម​ ​ក៏​អាង​ព្រះមានព្រះភាគ​ជាទី​ពឹង​ ​អាង​ព្រះមានព្រះភាគ​ ​ជាទី​ពួន​ ​អាង​ព្រះមានព្រះភាគ​ ​ជាទី​កំចាត់​បង់​នូវ​ភ័យ​ ​ក្រាបទូល​សេចក្តី​នេះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សួរ​នូវ​បញ្ហា​នឹង​ខ្ញុំ​ព្រះអង្គ​ចុះ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ដោះស្រាយ​ឥឡូវនេះ​។​
 ​[​៣៨​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ថាដូចម្តេច​ ​អ្នកពោល​នូវ​រូប​ណា​ ​យ៉ាងនេះ​ថា​ ​រូប​ជា​ខ្លួន​របស់​អញ​ ​អំណាច​របស់​អ្នក​ ​ប្រព្រឹត្តទៅ​ក្នុង​រូប​នោះ​ថា​ ​រូប​របស់​អញ​ ​ចូរ​យ៉ាងនេះ​ចុះ​ ​រូប​របស់​អញ​ ​ចូរ​កុំ​យ៉ាងនេះ​ឡើយ​ ​បាន​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​នេះ​ ​មិនបានទេ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អ្នក​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ចុះ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​លុះ​អ្នកធ្វើ​ទុក​ក្នុងចិត្ត​រួចហើយ​ ​ចូរ​ដោះស្រាយ​ខ្លួនឯង​ចុះ​ ​ព្រោះ​ពាក្យ​ខាងចុង​របស់​អ្នក​ ​មិន​ជាប់​តគ្នា​ ​នឹង​ពាក្យ​ខាងដើម​ទេ​ ​ឬពាក្យ​ខាងដើម​របស់​អ្នក​ ​មិន​ជាប់​តគ្នា​ ​នឹង​ពាក្យ​ខាងចុង​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ថាដូចម្តេច​ ​អ្នកពោល​នូវ​វេទនា​ណា​ ​យ៉ាងនេះ​ថា​ ​វេទនា​ជា​ខ្លួន​របស់​អញ​ ​អំណាច​របស់​អ្នក​ ​ប្រព្រឹត្តទៅ​ក្នុង​វេទនា​នោះ​ថា​ ​វេទនា​របស់​អញ​ ​ចូរ​យ៉ាងនេះ​ទៅ​ ​វេទនា​របស់​អញ​ ​ចូរ​កុំ​យ៉ាងនេះ​ឡើយ​ ​បាន​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​នេះ​ ​មិនបានទេ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អ្នក​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ចុះ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​លុះ​អ្នកធ្វើ​ទុក​ក្នុងចិត្ត​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636824799762616345
ទៅកាន់ទំព័រ៖