ព្រះត្រៃបិដក ភាគ ២២
រួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវសញ្ញាណា យ៉ាងនេះថា សញ្ញាជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងសញ្ញានោះថា សញ្ញារបស់អញ ចូរយ៉ាងនេះ សញ្ញារបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុងរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យខាងដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវសង្ខារណា យ៉ាងនេះថា សង្ខារទាំងឡាយជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងសង្ខារទាំងនោះថា សង្ខារទាំងឡាយរបស់អញ ចូរយ៉ាងនេះទៅ សង្ខារទាំងឡាយរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្តចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្តរួចហើយ ចូរដោះស្រាយចុះ
ID: 636824800022044800
ទៅកាន់ទំព័រ៖