ព្រះត្រៃបិដក ភាគ ២២
មានព្រះភាគ ខ្ញុំព្រះអង្គសូមសំដែងពាក្យឧបមាបន្តិច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទុម្មុខៈ អ្នកចូរសំដែងពាក្យឧបមានោះទៅមើល។ បពិត្រព្រះអង្គដ៏ចំរើន ដូចជាស្រះបោក្ខរណី នៅជិតស្រុក ឬនិគម មានក្តាមនៅក្នុងស្រះបោក្ខរណីនោះ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ក្មេងប្រុស ឬក្មេងស្រីទាំងឡាយជាច្រើន ចេញអំពីស្រុក ឬនិគមនោះ ចូលទៅកាន់ស្រះបោក្ខរណី លុះចូលទៅដល់ហើយ ក៏ចុះទៅកាន់ស្រះបោក្ខរណីនោះ ហើយចាប់ក្តាមនោះស្រង់អំពីទឹក មកដាក់លើគោក បពិត្រព្រះអង្គដ៏ចំរើន ក្តាមនោះហាចេញនូវដង្កៀបណាៗ ក្មេងប្រុស ឬក្មេងស្រីទាំងនោះ ក៏កាច់បំបាក់បំបែកនូវដង្កៀបនោះៗ ដោយកំណាត់ឈើក្តី ដោយអំបែងក្តី បពិត្រព្រះអង្គដ៏ចំរើន កាលបើយ៉ាងនេះហើយ ក្តាមនោះ ដែលមានដង្កៀបទាំងអស់ គេកាច់បំបាក់បំបែកអស់ហើយ មិនគួរដើម្បីនឹងចុះទៅកាន់ស្រះបោក្ខរណីនោះទៀតបាន ដូចកាលមុនទេ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីចំរូងចំរាស់ គឺទិដ្ឋិ ពុតត្បុត គឺទិដ្ឋិ និងសេចក្តីញាប់ញ័រ គឺទិដ្ឋិណានីមួយ របស់សច្ចកនិគន្ថបុត្រ ក៏សេចក្តីចំរូងចំរាស់ជាដើមនោះ ព្រះមានព្រះភាគ ទ្រង់កាច់បំបាក់ បំបែកហើយ បពិត្រព្រះអង្គដ៏ចំរើន កាលឥឡូវនេះ សច្ចកនិគន្ថបុត្រ មិនគួរនឹងមានសេចក្តីប្រាថ្នាថា នឹងលើកឡើងនូវវាទៈ ចូលទៅរកព្រះមានព្រះភាគទៀតទេ
ID: 636824801471297346
ទៅកាន់ទំព័រ៖