ព្រះត្រៃបិដក ភាគ ២២

ទាំងឡាយ​ ​ត្រូវ​ល្អ​ហើយ​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ចុះ​ ​ផាសុវិហារ​ធម៌​ ​ជា​ធម៌​វិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ដទៃទៀត​ ​ដែល​អ្នក​ទាំងឡាយ​ ​ត្រាស់​ដឹង​ហើយ​ ​ដើម្បី​កន្លង​នូវ​ផាសុវិហារ​ធម៌​នុ៎ះ​ ​ដើម្បី​រម្ងាប់​នូវ​ផាសុវិហារ​ធម៌​នុ៎ះ​ ​មាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផាសុវិហារ​ធម៌​នោះ​ ​ថ្វី​ក៏​មិន​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ក្នុង​ទីនេះ​ ​យើងខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​ឲ្យ​ស្ងប់​រម្ងាប់​ ​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​ជា​កំណត់​ ​បាន​ចូល​ទុតិយជ្ឈាន​ ​ជា​ធម្មជាតិ​កើតមាន​ក្នុង​សន្តាន​របស់​ខ្លួន​ ​ប្រកបដោយ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះ​ជា​ផាសុវិហារ​ធម៌​ ​ជា​ធម៌​វិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ដទៃទៀត​ ​ដែល​យើងខ្ញុំ​ព្រះអង្គ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ដើម្បី​កន្លង​នូវ​វិហារធម៌​នុ៎ះ​ ​ដើម្បី​រម្ងាប់​នូវ​វិហារធម៌​នុ៎ះ​។​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ត្រូវ​ល្អ​ហើយ​ ​ម្នាល​អនុ​រុទ្ធ​ទាំងឡាយ​ ​ចុះ​ ​ផាសុវិហារ​ធម៌​ ​ជា​ធម៌​វិសេស​ ​គឺ​ញាណទស្សនៈ​ ​អាច​ធ្វើខ្លួន​ឲ្យ​ជា​អរិយៈ​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ដទៃទៀត​ ​ដែល​អ្នក​ទាំងឡាយ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ដើម្បី​កន្លង​នូវ​ផាសុវិហារ​ធម៌​នុ៎ះ​ ​ដើម្បី​រម្ងាប់​នូវ​ផាសុវិហារ​ធម៌​នុ៎ះ​ ​មាន​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ផាសុវិហារ​ធម៌​នោះ​ ​ថ្វី​ក៏​មិន​មាន​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636824778844477488
ទៅកាន់ទំព័រ៖