ព្រះត្រៃបិដក ភាគ ២២

មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​កាល​បើ​ទុម្មុខ​លិ​ច្ឆ​វិ​បុត្ត​ ​និយាយ​យ៉ាងនេះ​ហើយ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​ពោល​ពាក្យ​នេះ​ ​ទៅ​នឹង​ទុម្មុខ​លិ​ច្ឆ​វិ​បុត្ត​ថា​ ​នែ​ ​ទុម្មុ​ខៈ​ ​អ្នក​ចូរ​ឈប់​សិន​ ​នែ​ទុម្មុ​ខៈ​ ​អ្នក​ចូរ​ឈប់​សិន​ ​នែ​ទុម្មុ​ខៈ​ ​អ្នកជា​បុគ្គល​មាន​មាត់រឹង​ ​យើង​មិនមែន​ប្រឹក្សា​ជាមួយនឹង​អ្នក​ទេ​ ​ក្នុង​ទីនេះ​ ​យើង​នឹង​ប្រឹក្សា​ ​ជាមួយ​ព្រះ​គោតម​ដ៏​ចំរើន​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​វាចា​នេះ​ ​ជា​វាចា​របស់​យើង​ទាំងឡាយ​ផង​ ​របស់​សមណព្រាហ្មណ៍​ដ៏​ចំរើន​ដទៃ​ផង​ ​ចូរ​ស្លេះទុក​ចុះ​ ​ការ​បញ្ចេញ​នូវ​វាចា​នេះ​ ​ក៏​ហាក់ដូចជា​គ្រាន់តែ​និយាយទៅ​ទេ​។​
 [​៤១​]​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​សាវ័ក​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ជា​អ្នកធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​ប្រព្រឹត្ត​តាម​ដំបូន្មាន​ ​ប្រព្រឹត្ត​កន្លង​សេចក្តី​សង្ស័យ​ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ហើយ​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿ​អ្នកដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយហេតុ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​រូប​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​មួយទៀត​ ​រូប​ណា​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​រូប​ទាំងអស់​នោះ​ ​បាន​ឈ្មោះថា​ ​រូប​ ​សាវ័ក​របស់​តថាគត​ ​ក្នុង​សាសនា​នេះ​
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 636824801798897922
ទៅកាន់ទំព័រ៖