ព្រះត្រៃបិដក ភាគ ២២

 [​៤២​]​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក្រាបទូល​សួរ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​ឈ្មោះថា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចារ្យ​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​ធ្វើរួចហើយ​ ​មាន​គ្រឿង​ធ្ងន់​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​មាន​សំយោជនៈ​ ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​បាន​ត្រាស់​ដឹង​ដោយ​ប្រពៃ​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុន្មាន​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​រូប​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​មួយទៀត​ ​រូប​ណា​ ​មាននៅ​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​រូប​ទាំងអស់​នោះ​ ​បាន​ឈ្មោះថា​ ​រូប​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ដោយ​មិន​មាន​សេចក្តី​ប្រកាន់​មាំ​ ​ព្រោះ​ឃើញ​នូវ​រូប​នុ៎ះ​ ​តាម​សេចក្តី​ពិត​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​វេទនា​ណា​នីមួយ​.​.​.​ ​សញ្ញា​ណា​នីមួយ​.​.​.​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​.​.​.​ ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​វិញ្ញាណ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​មួយទៀត​ ​វិញ្ញាណ​ណា​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636824802281572770
ទៅកាន់ទំព័រ៖