ព្រះត្រៃបិដក ភាគ ២២
មាននៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ បានឈ្មោះថា វិញ្ញាណ ភិក្ខុមានចិត្តផុតស្រឡះហើយ ដោយមិនមានសេចក្តីប្រកាន់មាំ ព្រោះឃើញនូវវិញ្ញាណនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ ម្នាលអគ្គិវេស្សនៈ ភិក្ខុដែលឈ្មោះថា អរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានគ្រឿងទម្ងន់ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសំយោជនៈ ក្នុងភពអស់ហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ម្នាលអគ្គិវេស្សនៈ លុះភិក្ខុនោះ មានចិត្តផុតស្រឡះយ៉ាងនេះហើយ តែងប្រកបដោយអនុត្តរិយៈទាំង៣គឺ ទស្សនានុត្តរិយៈ១
(១) បដិបទានុត្តរិយៈ១
(២) វិមុត្តានុត្តរិយៈ១
(៣) ។ ម្នាលអគ្គិវេស្សនៈ ភិក្ខុមានចិត្តផុតស្រឡះ យ៉ាងនេះហើយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជានូវតថាគត ដោយគិតថា
(១) បានដល់បញ្ញា ជាលោកិយៈ និងលោកុត្តរៈ។ (២) បានដល់បដិបទា ជាលោកិយៈ និងលោកុត្តរៈ។ (៣) បានដល់វិមុត្តិ ជាលោកុត្តរៈ។ ម្យ៉ាងទៀត បើសង្គ្រោះយកលោកុត្តរៈសុទ្ធ គឺ ទស្សនានុត្តរិយៈ បានដល់អរហត្តមគ្គ សម្មាទិដ្ឋិ។ បដិបទានុត្តរិយៈ បានដល់អង្គមគ្គដ៏សេស មានសម្មាសង្កប្បៈជាដើម។ វិមុត្តានុត្តរិយៈ បានដល់មគ្គ ផល វិមុត្តិ។ អ្នកប្រាជ្ញគប្បីដឹងថា ការឃើញផ្លូវព្រះនិព្វានរបស់ព្រះខីណាស្រព ហៅថា ទស្សនានុត្តរិយៈ។ អង្គមគ្គទាំង៨ ហៅថា បដិបទានុត្តរិយៈ។ មគ្គ ផល ហៅថា វិមុត្តានុត្តរិយៈ។ អដ្ឋកថា។
ID: 636824802722273544
ទៅកាន់ទំព័រ៖