ព្រះត្រៃបិដក ភាគ ២២

សេចក្តី​ចំរើន​ ​មិន​គួរ​មានដល់​បុរស​ ​ព្រោះ​បាន​សង្កត់សង្កិន​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​សេចក្តី​ចំរើន​ ​គួរ​មានដល់​បុរស​ ​ព្រោះ​បាន​សង្កត់សង្កិន​នូវ​អាសិរពិស​ ​ដែល​មានពិស​ដ៏​ពន្លឹក​ ​សេចក្តី​ចំរើន​ ​មិន​គួរ​មានដល់​បុរស​ ​ព្រោះ​បាន​សង្កត់សង្កិន​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​កំចាត់​បង់​នូវ​គុណ​ ​ខ្ញុំ​ព្រះអង្គ​ ​ជា​អ្នក​ឃ្នើស​ឃ្នង់​ដោយ​វាចា​ ​ព្រោះ​ហេតុ​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​សំគាល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ​ថា​ជា​បុគ្គល​គួរ​សង្កត់សង្កិន​នូវ​វាទៈ​ ​ដោយ​វាទៈ​បាន​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ទទួល​ភត្ត​របស់ខ្ញុំ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​បានដឹង​ច្បាស់​ ​នូវ​កិរិយា​ទទួល​និមន្ត​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះបាទ​លិ​ច្ឆ​វី​ទាំងនោះ​ថា​ ​ព្រះបាទ​លិ​ច្ឆ​វី​ទាំងឡាយ​ដ៏​ចំរើន​ ​ចូរ​ស្តាប់​ពាក្យ​របស់​អាត្មា​ ​ព្រះសមណគោតម​ ​អាត្មា​និមន្ត​ហើយ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ ​បពិត្រ​ទាំងឡាយ​ ​គួរ​យក​វត្ថុ​ណាម​ក​ឲ្យ​អាត្មា​ ​មួយទៀត​ ​វត្ថុ​ណា​ដែល​ជា​របស់​សមគួរ​ ​ដល់​ព្រះសមណគោតម​នោះ​ ​បពិត្រ​ទាំងឡាយ​ ​គួរ​ដឹង​វត្ថុ​នោះ​ៗ​។​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636824803298070556
ទៅកាន់ទំព័រ៖