ព្រះត្រៃបិដក ភាគ ២២
បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាប្រាកដ យើងខ្ញុំព្រះអង្គ ក៏ប្រាសចាកបីតិ មានតែឧបេក្ខា និងសតិសម្បជញ្ញៈ ទទួលនូវសេចក្តីសុខដោយកាយ បានដល់តតិយជ្ឈាន ដែលព្រះអរិយបុគ្គលទាំងឡាយ សំដែងថា បុគ្គលប្រកបដោយតតិយជ្ឈាន ជាអ្នកមានឧបេក្ខា មានសតិនៅជាសុខនោះ បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវវិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះ ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលអ្នកទាំងឡាយ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវសុវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាប្រាកដ យើងខ្ញុំព្រះអង្គ បានលះសុខផង លះទុក្ខផង រំលត់នូវសោមនស្ស និងទោមនស្ស អំពីមុន
ID: 636824779125814090
ទៅកាន់ទំព័រ៖