ព្រះត្រៃបិដក ភាគ ២២

រឿយ​ៗ​ ​នូវ​ចិត្ត​ភាវនា​ ​មិនបាន​ខ្វល់ខ្វាយ​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​កាយ​ភាវនា​ឡើយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏​សមណព្រាហ្មណ៍​ទាំងនោះ​ ​តែង​បាន​នូវ​ទុក្ខវេទនា​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​រឿងរ៉ាវ​ធ្លាប់​មាន​មក​ថា​ ​បុគ្គល​ដែល​មានទុក្ខ​វេទនា​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ ​ពាល់ត្រូវ​ហើយ​ ​នឹង​ត្រឡប់ទៅ​ជា​មនុស្ស​រឹង​ភ្លៅ​ក៏​មាន​ ​បេះដូង​នឹង​បែកធ្លាយ​ក៏​មាន​ ​ឈាម​ក្តៅ​នឹង​ក្អួត​ចេញ​ ​អំពី​មាត់​ក៏​មាន​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​នឹង​ដល់​នូវ​កិរិយា​ឆ្កួត​ ​រាយមាយ​ចិត្ត​ក៏​មាន​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាយ​នុ៎ះ​ ​របស់​បុគ្គល​នោះ​ឯង​ ​រមែង​ប្រព្រឹត្តទៅ​តាមចិត្ត​ ​តែង​ប្រព្រឹត្តទៅ​ ​ដោយអំណាច​នៃ​ចិត្ត​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​បុគ្គល​នោះ​ ​មិនបាន​អប់រំកាយ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​គិត​យ៉ាងនេះ​ថា​ ​សាវ័ក​ទាំងឡាយ​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​តែង​ខ្វល់ខ្វាយ​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​ចិត្ត​ភាវនា​ ​តែ​មិនបាន​ខ្វល់ខ្វាយ​ ​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​កាយ​ភាវនា​ឡើយ​។​
 [​៤៧​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ចុះ​កាយ​ភាវនា​ ​អ្នក​បានឮ​មក​ដូចម្តេច​។​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អចេលក៍​ទាំងនេះ​ ​គឺ​ ​នន្ទ​វ​ច្ឆៈ១​ ​កិ​សសង្កិ​ច្ឆៈ​ ​មក្ខ​លិ​គោ​សាល១​ ​ជា​អ្នក​ប្រព្រឹត្ត​លះបង់​មារយាទ​ល្អ​ ​ស៊ី​លិទ្ធ​ដៃ​ ​គេ​ហៅថា​ ​អ្នក​ដ៏​ចំរើន​ចូរ​មក​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636824805162283830
ទៅកាន់ទំព័រ៖