ព្រះត្រៃបិដក ភាគ ២២

ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​បាយ៧ដុំ​ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ចង្ហាន់​ ​ក្នុង​ភាជន៍​តូច​មួយ​ខ្លះ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ចង្ហាន់​ ​ក្នុង​ភាជន៍​តូច​ពីរ​ខ្លះ​។​បេ​។​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​ចង្ហាន់​ ​ក្នុង​ភាជន៍​តូច៧ខ្លះ​ ​ស៊ី​អាហារ​ខាន​មួយថ្ងៃ​ខ្លះ​ ​ស៊ី​អាហារ​ខាន​ពីរ​ថ្ងៃ​ខ្លះ​។​បេ​។​ ​ស៊ី​អាហារ​ខាន៧ថ្ងៃ​ខ្លះ​ ​តែង​ខ្វល់ខ្វាយ​ក្នុង​ការ​ប្រក​បរឿយៗ​ ​នូវ​ការ​បរិភោគ​បាយ​ ​ផ្លាស់​ប្តូរ​ថ្ងៃ​អស់​កន្លះ​ខែ​ ​មាន​សភាព​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អចេលក៍​ទាំងនោះ​ ​តែង​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយហេតុ​មាន​ប្រមាណ​តែប៉ុណ្ណោះ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ហេតុនេះ​មិនមែន​មានតែ​ប៉ុណ្ណោះទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អចេលក៍​ទាំងនោះ​ ​ចួនកាល​ទំពាស៊ី​នូវ​ខាទ​នីយៈ​ទាំងឡាយ​ ​ដ៏​ឧត្តម​ក្រៃលែង​ ​បរិភោគ​នូវ​ភោជន​ទាំងឡាយ​ ​ដ៏​ឧត្តម​ក្រៃលែង​ ​ក្រេប​ជញ្ជាប់​ ​នូវ​សាយ​នីយៈ​ទាំងឡាយ​ ​ដ៏​ឧត្តម​ក្រៃលែង​ ​ផឹក​នូវ​ទឹក​ទាំងឡាយ​ ​ដ៏​ឧត្តម​ក្រៃលែង​ ​អចេលក៍​ទាំងនោះ​ ​ឈ្មោះថា​ ​ញុំាង​កាយ​នេះ​ ​ឲ្យ​កាន់​យក​នូវ​កំឡាំង​ ​ឲ្យ​ចំរើន​ ​ឲ្យ​ធាត់​ធំ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ត្រង់​ដែល​អចេលក៍​ទាំងនោះ​ ​លះបង់​នូវ​អំពើ​កម្រ​ ​ក្នុង​កាលមុន​ ​ហើយ​សន្សំ​នូវ​វត្ថុ​ ​មាន​ខាទ​នីយៈ​ជាដើម​ ​ក្នុង​កាល​ជា​ខាងក្រោយ​ ​កាលបើ​ធ្វើ​យ៉ាងនេះ​ ​ការ​ចំរើន​ ​និង​ការ​មិន​ចំរើន​របស់​កាយ​នេះ​ ​តែងតែមាន​។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 636824841746700114
ទៅកាន់ទំព័រ៖