ព្រះត្រៃបិដក ភាគ ២២

យ៉ាងនេះ​ឯង​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សុខវេទនា​ ​របស់​បុគ្គល​ណាមួយ​ ​ដែល​កើតឡើង​ហើយ​ ​ដោយ​ចំណែក​ទាំងពីរ​ ​មិនបាន​គ្រប​សង្កត់ចិត្ត​ ​ព្រោះ​បាន​អប់រំកាយ​ផង​ ​ទុក្ខវេទនា​ ​ដែល​កើតឡើង​ហើយ​ ​ក៏​មិនបាន​គ្រប​សង្កត់ចិត្ត​ ​ព្រោះ​បាន​អប់រំ​ចិត្ត​ផង​ ​នែ​អគ្គិ​វេស្ស​នៈ​ ​បុគ្គល​ដែល​បាន​អប់រំកាយ​ផង​ ​បាន​អប់រំ​ចិត្ត​ផង​ ​យ៉ាងនេះ​ឯង​។​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក្រាបទូល​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​ជ្រះថ្លា​ចំពោះ​ព្រះ​គោតម​ដ៏​ចំរើន​ ​យ៉ាងនេះ​ ​ព្រោះថា​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​អប់រំកាយ​ផង​ ​បាន​អប់រំ​ចិត្ត​ផង​។​
 [​៥០​]​ ​នែ​អគ្គិ​វេស្ស​នៈ​ ​វាចា​ដែល​អ្នកពោល​ហើយ​នេះ​ ​ជា​វាចា​ ​ត​ ​នូវ​គុណ​ ​បង្អោន​ទៅ​រក​គុណ​ ​ពិត​ណាស់​ហើយ​ ​ប៉ុន្តែ​តថាគត​នឹង​ដោះស្រាយ​ប្រាប់​អ្នក​ ​នែ​អគ្គិ​វេស្ស​នៈ​ ​កាលដែល​តថាគត​កោរសក់​ ​និង​ពុកមាត់​ពុកចង្កា​ ​ហើយ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ហើយ​ចូល​មកកាន់​ផ្នួស​ ​សុខវេទនា​ ​ដែល​កើតឡើង​ហើយ​ ​នឹង​គ្រប​សង្កត់ចិត្ត​ ​របស់​តថាគត​នោះ​ក្តី​ ​ទុក្ខវេទនា​ ​ដែល​កើតឡើង​ហើយ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636824842871774090
ទៅកាន់ទំព័រ៖