ព្រះត្រៃបិដក ភាគ ២២
នឹងគ្របសង្កត់ចិត្តរបស់តថាគតនោះក្តី ហេតុនេះមិនមានឡើយ។ សច្ចកនិគន្ថបុត្រ ទូលសួរដូច្នេះថា សុខវេទនា មានសភាពយ៉ាងណា ដែលកើតឡើងហើយ គប្បីគ្របសង្កត់ចិត្ត ក្រែងសុខវេទនាមានសភាពដូច្នោះ មិនធ្លាប់កើតឡើង ដល់ព្រះគោតមដ៏ចំរើនទេដឹង ទុក្ខវេទនា មានសភាពយ៉ាងណា ដែលកើតឡើងហើយ គប្បីគ្របសង្កត់ចិត្ត ក្រែងទុក្ខវេទនា មានសភាពដូច្នោះ មិនធ្លាប់កើតឡើង ដល់ព្រះគោតមដ៏ចំរើនទេដឹង។
[៥១] នែអគ្គិវេស្សនៈ ហេតុនោះថ្វីក៏មិនមាន នែអគ្គិវេស្សនៈ ក្នុងកាលមុន អំពីការត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ នៅក្នុងទីឯណោះ មានសេចក្តីត្រិះរិះដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ជាគ្រឿងចង្អៀតចង្អល់ ជាផ្លូវប្រកបដោយធូលី ឯបព្វជ្ជា ជាទីឱកាសទំនេរ បុគ្គលអ្នកនៅគ្របគ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធដោយចំណែកមួយ ដូចស័ង្ខ ដែលបុគ្គលខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ នែអគ្គិវេស្សនៈ សម័យជាខាងក្រោយ កាលដែលតថាគតនៅជាកំឡោះ
ID: 636824843159282595
ទៅកាន់ទំព័រ៖