ព្រះត្រៃបិដក ភាគ ២២

មាន​សក់ខ្មៅ​ស្រិល​ ​ប្រកបដោយ​វ័យ​ដ៏​ចំរើន​ ​គឺ​បឋមវ័យ​ ​កាលដែល​មាតា​ ​និង​បិតា​ទាំងឡាយ​ ​មិន​ត្រូវការ​ឲ្យ​ចេញទៅ​បួស​ ​មាន​ព្រះ​ភក្ត្រ​ទទឹក​ដោយ​ព្រះ​អស្សុ​ ​ទ្រង់ព្រះ​កន្សែង​ ​ក៏​នៅតែ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​។​ ​លុះ​តថាគត​ ​បួស​រួចហើយ​ ​ក៏​ស្វែងរក​កឹ​កុសល​ ​ស្វែងរក​សន្តិវរបទ​ ​គឺ​ព្រះនិព្វាន​ ​ជា​គ្រឿង​រម្ងាប់​បង់​ ​នូវ​ភ្លើង​ទុក្ខ​ ​ភ្លើង​កិលេស​ដ៏​ប្រសើរ​ ​ហើយ​ចូល​ទៅ​រក​ ​អាឡារតាបស​ ​កាលាម​គោត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ ​ដូច្នេះ​ ​នឹង​អាឡារតាបស​ ​កាលាម​គោត្រ​ថា​ ​ម្នាល​អាវុសោ​កា​លា​មៈ​ ​ខ្ញុំ​ប្រាថ្នា​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​ធម្មវិន័យ​នេះ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​កាល​តថាគត​បាន​និយាយ​យ៉ាងនេះ​ហើយ​ ​ទើប​អាឡារតាបស​ ​ពោល​ដូច្នេះ​វិញ​ ​នឹង​តថាគត​ថា​ ​អ្នកមាន​អាយុ​ចូរ​នៅ​ចុះ​ ​នេះ​ធម៌​ដែល​ប្រាកដ​ដូចជា​អ្នក​ត្រូវការ​នោះ​ ​ជា​ធម៌​ដែល​វិញ្ញូ​បុរស​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​នូវ​លទ្ធិ​នៃ​អាចារ្យ​ជា​របស់​ខ្លួន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​កាល​មិនយូរ​ប៉ុន្មាន​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​ក៏​រៀន​ធម៌​នោះ​ចាំមួយរំពេច​ ​មិនយឺត​យូរ​ឡើយ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​តថាគត​នោះ​ ​ពោល​នូវ​ញាណ​វាទៈ​(​១​)​ផង​ ​ដឹង​ច្បាស់​នូវ​ថេរវាទ​(​២​)​ផង​ ​ដោយហេតុ​គ្រាន់តែ​បើក​បបូរមាត់​ ​ទាំង​គ្រាន់តែ​ចរចា​ ​នូវ​ពាក្យ​ទៅមក​ប៉ុណ្ណោះ​ឯង​
​(​១​)​ ​គឺ​ពាក្យ​ថា​ ​អញ​ដឹង​ច្បាស់​។​ ​(​២​)​ ​ពាក្យ​មាំមួន​។​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636824843657079470
ទៅកាន់ទំព័រ៖