ព្រះត្រៃបិដក ភាគ ២២
មួយទៀត តថាគត ប្តេជ្ញាថាឃើញ មិនមែនតែតថាគតប៉ុណ្ណោះឡើយ សូម្បីពួកជនដទៃ គង់និយាយយ៉ាងនេះដែរ។ នែអគ្គិវេស្សនៈ តថាគត គិតដូច្នេះថា អាឡារកាលាមតាបស មិនបានប្រកាសថា អាត្មាអញ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ដូច្នេះឡើយ តាមពិត អាឡារកាលាមតាបស គ្រាន់តែជាអ្នកយល់ឃើញ នូវធម៌នេះប៉ុណ្ណោះទេឬ។ ម្នាលអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត បានចូលទៅរកអាឡារកាលាមតាបស លុះចូលទៅដល់ហើយ បានពោលពាក្យដូច្នេះ នឹងអាឡារកាលាមតាបសថា អាវុសោកាលាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ចំពោះធម៌នេះ ហើយអាចសំដែង ដល់ត្រឹមណា។ នែអគ្គិវេស្សនៈ លុះតថាគតបានពោលយ៉ាងនេះហើយ អាឡារកាលាមតាបស ក៏សំដែងនូវអាកិញ្ចញ្ញាយតនៈ។ នែអគ្គិវេស្សនៈ តថាគត គិតដូច្នេះថា អាឡារកាលាមតាបស មិនមានសទ្ធាទេ អាត្មាអញ ទើបមានសទ្ធា អាឡារកាលាមតាបស មិនមានវីរិយៈទេ អាត្មាអញ ទើបមានវីរិយៈ អាឡារកាលាមតាបស មិនមានសតិទេ អាត្មាអញ ទើបមានសតិ
ID: 636824843990608055
ទៅកាន់ទំព័រ៖