ព្រះត្រៃបិដក ភាគ ២២

ទាំងនោះ​ ​ទទួល​នូវ​ទុក្ខវេទនា​ ​ក្លៀវក្លា​ ​រឹងរូស​ ​ក្រហល់ក្រហាយ​ ​ដែល​កើតអំពី​ព្យាយាម​ ​ក៏​គង់​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិន​គួរ​ ​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​យ៉ាង​ប្រសើរ​ឡើយ​។​ ​បើទុកជា​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិនបាន​ទទួល​ទុក្ខវេទនា​ ​ក្លៀវក្លា​ ​រឹងរូស​ ​ក្រហល់ក្រហាយ​ ​ដែល​កើតអំពី​ព្យាយាម​ ​ក៏​គង់​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិន​គួរ​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​យ៉ាង​ប្រសើរ​ដែរ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ឧបមា​ជាដំបូង​នេះឯង​ ​មិនជា​អស្ចារ្យ​ណាស់ណា​ ​តថាគត​ ​មិនធ្លាប់​បានឮ​មក​ ​ក្នុង​កាលមុន​ទេ​ ​ក៏​ស្រាប់តែ​ប្រាកដ​ ​ដល់​តថាគត​។​
 [​៥៥​]​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ឧបមា​ជា​គំរប់​ពីរ​ដទៃទៀត​ ​មិនជា​ទី​អស្ចារ្យ​ណាស់ណា​ ​ដែល​តថាគត​ ​មិនធ្លាប់​បានឮ​មក​ ​ក្នុង​កាលមុន​ទេ​ ​ក៏​ស្រាប់តែ​ប្រាកដ​ ​ដល់​តថាគត​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​កំណាត់ឈើ​ស្រស់​ ​នៅ​មាន​ជ័រ​ ​ដែល​ដាក់​នៅលើគោក​ ​ឆ្ងាយ​អំពី​ទឹក​។​ ​លំដាប់នោះ​ ​មាន​បុរស​ម្នាក់​ ​កាន់​យក​ឈើ​ពំនួតភ្លើង​ខាងលើ​ ​ដើរមក​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ភ្លើង​ឲ្យ​កើតឡើង​ ​នឹង​ធ្វើ​ភ្លើង​ឲ្យ​ឆេះ​ឡើង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អ្នក​សំគាល់​នូវ​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636824847215631722
ទៅកាន់ទំព័រ៖