ព្រះត្រៃបិដក ភាគ ២២

មិនបាន​សោយ​នូវ​ទុក្ខវេទនា​ក្លៀវក្លា​ ​រឹងរូស​ ​ក្រហល់ក្រហាយ​ ​ដែល​កើតអំពី​ព្យាយាម​ទេ​ ​ក៏​គង់​សមណព្រាហ្មណ៍​ទាំងនោះ​ ​មិន​គួរ​ដើម្បី​ដឹង​ ​ដើម្បី​ឃើញ​ ​ដើម្បី​ត្រាស់​ដឹង​យ៉ាង​ប្រសើរ​ដែរ​ ​មាន​ឧបមេយ្យ​ ​ដូច្នោះឯង​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ឧបមា​ទី២នេះឯង​ ​មិនជា​អស្ចារ្យ​ណាស់ណា​ ​តថាគត​ ​មិនធ្លាប់​បានឮ​មក​ ​ក្នុង​កាលមុន​ ​ក៏​ស្រាប់តែ​ប្រាកដ​ ​ដល់​តថាគត​។​
 [​៥៦​]​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សេចក្តី​ឧបមា​ទី៣ដទៃទៀត​ ​មិនជា​ទី​អស្ចារ្យ​ណាស់ណា​ ​ដែល​តថាគត​ ​មិនធ្លាប់​ឮ​មក​ ​ក្នុង​កាលមុន​ ​ក៏​ស្រាប់តែ​ប្រាកដ​ ​ដល់​តថាគត​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​កំណាត់ឈើ​ស្ងួត​ ​ជា​ឈើ​សស់​ ​ដែល​ដាក់​នៅលើគោក​ ​ឆ្ងាយ​អំពី​ទឹក​។​ ​លំដាប់នោះ​ ​មាន​បុរស​ម្នាក់​ ​កាន់​នូវ​ឈើ​ពំនួតភ្លើង​ខាងលើ​ ​ដើរមក​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ភ្លើង​ឲ្យ​កើតឡើង​ ​អាត្មាអញ​ ​នឹង​ធ្វើ​ភ្លើង​ឲ្យ​ឆេះ​ឡើង​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​បុរស​នោះ​ ​កាន់​នូវ​ឈើ​ពំនួតភ្លើង​ខាងលើ​ ​មក​ពួត​នឹង​កំណាត់ឈើ​ស្ងួត​ ​ជា​ឈើ​សស់​ ​ដែល​ដាក់​នៅលើគោក​ ​ឆ្ងាយ​អំពី​ទឹក​ឯណោះ​ ​ហើយ​គប្បី​ធ្វើ​ភ្លើង​ឲ្យ​កើតឡើង​ ​គប្បី​ធ្វើ​ភ្លើង​ឲ្យ​ឆេះ​ឡើង​ ​បាន​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​គប្បី​ធ្វើ​ភ្លើង​ឲ្យ​ឆេះ​ឡើង​បាន​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ ​កំណាត់ឈើ​ស្ងួត​ឯណោះ​ ​ជា​ឈើ​សស់​ស្រាប់​ ​ហើយ​ថែមទាំង​កំណាត់ឈើ​នោះ​ ​នៅលើគោក​ ​ឆ្ងាយ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636824847756952672
ទៅកាន់ទំព័រ៖