ព្រះត្រៃបិដក ភាគ ២២
[៥៧] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន (ក្រអូមមាត់) ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត នែអគ្គិវេស្សនៈ កាលដែលតថាគតនោះ ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀកទាំងសងខាង។ នែអគ្គិវេស្សនៈ ដូចបុរសដែលមានកំឡាំង ចាប់បុរសដែលមានកំឡាំងថយជាងខ្លួន ត្រង់ក្បាលផង ចាប់ត្រង់កផង គប្បីសង្កត់គាបផ្ទប់ មានឧបមាយ៉ាងណាមិញ នែអគ្គិវេស្សនៈ កាលដែលតថាគតខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយអណ្តាត សង្កត់គាបផ្ទប់ នូវចិត្តដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀកទាំងសងខាង មានឧបមេយ្យយ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែងណាស់ មិនធូរថយ សតិក៏តំកល់ខ្ជាប់
ID: 636824848359581731
ទៅកាន់ទំព័រ៖