ព្រះត្រៃបិដក ភាគ ២២

ចាក​អកុសលធម៌​ទាំងឡាយ​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​ ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងាត់​នោះ​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ទុកណា​ជា​ ​សុខវេទនា​ ​មាន​សភាព​ដូច្នេះ​ ​កើតឡើង​ដល់​តថាគត​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​របស់​តថាគត​បាន​ឡើយ​។​ ​លុះ​តថាគត​ ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ហើយ​ ​ក៏បាន​ដល់​នូវ​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើតមាន​ ​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​ជាស​ភាព​ ​នៃ​ចិត្ត​ដ៏​ខ្ពស់​ឯង​ ​ឥតមាន​វិតក្កៈ​ ​និង​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​.​.​.​ ​ក៏បាន​ដល់​នូវ​តតិយជ្ឈាន​.​.​.​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ទុកណា​ជា​ ​សុខវេទនា​ ​មាន​សភាព​ដូច្នេះ​ ​កើតឡើង​ដល់​តថាគត​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​របស់​តថាគត​បាន​ឡើយ​។​ ​កាលដែល​ចិត្ត​របស់​តថាគត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​ពោល​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​ ​(​ដោយអំណាច​ឈាន​ទាំង៤​)​ ​ដោយ​ប្រការ​ដូច្នេះហើយ​ ​តថាគត​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​។​ ​តថាគត​នោះ​ ​រលឹក​ឃើញ​នូវ​បុព្វេ​និវាស​ច្រើនប្រការ​ ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636824852259774583
ទៅកាន់ទំព័រ៖