ព្រះត្រៃបិដក ភាគ ២២
អ្នក កុំគប្បីយល់ឃើញ យ៉ាងនេះថា ព្រះតថាគតសំដែងធម៌ ដល់ជនទាំងឡាយនោះ ដោយប្រពៃ ដើម្បីប្រយោជន៍ ឲ្យគ្រាន់តែចេះដឹងប៉ុណ្ណោះ ដូច្នេះឡើយ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង តែងនៅអស់កាលជានិច្ច ដោយផលសមាធិណា កាលបើចប់គាថានោះហើយ តថាគត ក៏តម្រង់ ទប់ទល់ តំកល់ចិត្តខាងក្នុង ធ្វើឲ្យជាចិត្តមានអារម្មណ៍តែមួយ ក្នុងសមាធិនិមិត្ត ដែលមានហើយ អំពីមុននោះឯង ដោយផលសមាធិនោះ។ សច្ចកនិគន្ថបុត្រពោលថា ពាក្យរបស់ព្រះគោតមដ៏ចំរើន ដែលជាអរហន្តសម្មាសម្ពុទ្ធនេះ ជាពាក្យគួរជឿពិតហើយ ចុះព្រះគោតមដ៏ចំរើន ធ្លាប់ផ្ទំលក់ក្នុងវេលាថ្ងៃឬទេ។ ម្នាលអគ្គិវេស្សនៈ តថាគត ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយក្រាលនូវសង្ឃាដិមានជាន់៤ ហើយធ្លាប់សិង ដោយចំហៀងខាងស្តាំ មានសតិ និងសម្បជញ្ញៈចុះស៊ប់ កាន់កិរិយាលក់ ក្នុងខែ ជាទីបំផុត នៃគិម្ហៈរដូវ។ បពិត្រព្រះគោតមដ៏ចំរើន សមណព្រាហ្មណ៍ពួកខ្លះ ពោលនូវកិរិយាដេកលក់នេះឯង ថាជាធម៌ ជាគ្រឿងនៅ ប្រកបដោយសេចក្តីវង្វេង។ ម្នាលអគ្គិវេស្សនៈ បុគ្គលវង្វេងក្តី មិនវង្វេងក្តី មិនមានដោយហេតុប៉ុណ្ណោះឡើយ ម្នាលអគ្គិវេស្សនៈ មួយយ៉ាងទៀត បុគ្គលវង្វេងក្តី
ID: 636824853334304470
ទៅកាន់ទំព័រ៖