ព្រះត្រៃបិដក ភាគ ២២

ជា​ធម៌​ដ៏​សៅហ្មង​ ​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មាន​វិបាក​ជា​ទុក្ខ​ ​ប្រកបដោយ​ជាតិ​ ​និង​ជរាមរណៈ​តទៅ​ ​តថាគត​ ​បាន​លះបង់​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​(​១​)​ ​ដូចជា​ទីនៅ​របស់​ដើមត្នោត​ ​ធ្វើ​មិន​ឲ្យ​ចំរើន​តទៅទៀត​ ​មាន​សភាព​មិនកើត​ឡើង​តទៅ​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ដើមត្នោត​កំបុតក​ ​មិន​គួរ​លូតលាស់​ ​ដុះឡើង​វិញ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អាសវៈ​ទាំងឡាយ​ណា​ ​ជា​ធម៌​ដ៏​សៅហ្មង​ ​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មាន​វិបាក​ជា​ទុក្ខ​ ​ប្រកបដោយ​ជាតិ​ ​និង​ជរាមរណៈ​តទៅ​ ​តថាគត​ ​បាន​លះបង់​ចេញ​ស្រឡះ​ហើយ​ ​បាន​ផ្តាច់ផ្តិល​ឫសគល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​របស់​ដើមត្នោត​ ​បាន​ធ្វើ​មិន​ឲ្យ​ចំរើន​តទៅទៀត​ ​មាន​សភាព​មិនកើត​ឡើង​តទៅ​ ​យ៉ាងនេះ​ឯង​។​
 [​៧២​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រកាស​យ៉ាងនេះ​ហើយ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​និយាយ​ដូច្នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​
​(​១​)​ ​ទីនៅ​ក្នុង​ទីនេះ​សំដៅយក​ចិត្ត​សន្តាន​ ​គឺ​ព្រះ​តថាគត​ធ្វើ​អាសវៈ​ឲ្យអស់​ទៅ​ ​នៅសល់​តែ​ចិត្ត​សន្តាន​ ​ប្រៀប​ដូចជា​ដើមត្នោត​គេ​គាស់រំលើង​ចោលចេញ​ ​នៅសល់​តែ​កន្លែង​នោះ​ ​ហៅថា​ ​ទីនៅ​របស់​ដើមត្នោត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636824854018209671
ទៅកាន់ទំព័រ៖