ព្រះត្រៃបិដក ភាគ ២២

មាន​ស្រី​អប្សរ​ប្រាំ​ពីរ​ៗ​នាក់​ ​ក្នុង​ស្រី​អប្សរ​ម្នា​ក់ៗ​ ​មាន​ស្រីបម្រើ​ប្រាំ​ពីរ​ៗ​នាក់​ ​បពិត្រ​ព្រះ​មហាមោគ្គល្លាន​ ​អ្នក​និទ៌ុក្ខ​ ​លោកម្ចាស់​ចង់​ឃើញ​កន្លែង​ ​ដែល​គួរ​រីករាយ​ ​របស់​ ​វេជយន្ត​ប្រាសាទ​ ​ដែរ​ឬទេ​។​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​
 [​៧៧​]​ ​គ្រានោះ​ ​ព្រះ​ឥន្ទ្រាធិរាជ​ ​និង​វេស្សវណ​មហារាជ​ ​ឲ្យ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​និមន្ត​មុខ​ ​ហើយ​នាំចូល​ទៅ​រក​ ​វេជយន្ត​ប្រាសាទ​។​ ​ពួក​ស្រី​បំរើ​ ​របស់​ព្រះ​ឥន្ទ្រាធិរាជ​ ​បានឃើញ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​កំពុង​និមន្ត​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​ខ្លាច​ ​និង​អៀនខ្មាស​ ​នាំគ្នា​ចូល​ទៅកាន់​បន្ទប់​រៀងខ្លួន​។​ ​ដូចជា​កូនប្រសា​ស្រី​ ​បានឃើញ​ឪពុកក្មេក​ ​ហើយ​មាន​សេចក្តី​ខ្លាច​ ​និង​អៀនខ្មាស​ ​យ៉ាងណា​ ​ពួក​ស្រី​បំរើ​ ​របស់​ព្រះ​ឥន្ទ្រាធិរាជ​ ​បានឃើញ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636824856394883846
ទៅកាន់ទំព័រ៖