ព្រះត្រៃបិដក ភាគ ២២

ញុំាង​វេជយន្ត​ប្រាសាទ​ ​ឲ្យ​កម្រើក​ ​រំភើប​ ​ញាប់ញ័រ​ ​ដោយ​ចុង​មេជើង​ ​តាម​សមគួរ​ដល់​ឫទ្ធិ​។​ ​គ្រានោះ​ ​ព្រះ​ឥន្ទ្រាធិរាជ​ ​និង​វេស្សវណ​មហារាជ​ ​និង​ពួក​ទេវតា​ ​ក្នុង​ជាន់​តាវត្តិង្ស​ ​កើត​សេចក្តី​អស្ចារ្យ​ ​ក្នុងចិត្ត​ថា​ ​អើហ្ន៎​ ​អស្ចារ្យ​ណាស់​ ​អើហ្ន៎​ ​ចំឡែក​ណាស់​ ​ត្រង់​ការណ៍​ដែល​ភាព​នៃ​សមណៈ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើន​ ​(​ប៉ុណ្ណេះ​)​ ​មិន​សម​បើ​ញុំាង​ទិព្វវិមាន​ ​ឲ្យ​កម្រើក​ ​រំភើប​ ​ញាប់ញ័រ​ ​ដោយ​ចុង​មេជើង​បាន​។​
 [​៧៨​]​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​ដឹង​ថា​ព្រះ​ឥន្ទ្រាធិរាជ​ ​មាន​សេចក្តី​តក់ស្លុត​ ​កើត​សេចក្តី​ព្រឺរោម​ហើយ​ ​ក៏​មាន​ថេរ​វាចា​ទៅ​រក​ព្រះ​ឥន្ទ្រាធិរាជ​ថា​ ​បពិត្រ​កោសិយៈ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​នូវ​កិរិយា​បង្អោន​ចិត្ត​ ​ទៅ​ក្នុង​ព្រះនិព្វាន​ ​ជាទី​អស់​ទៅ​ ​នៃ​តណ្ហា​ ​ដោយ​សេចក្តី​បំប្រួញ​ ​(​ចំពោះ​)​ ​មហារាជ​ដូចម្តេច​ខ្លះ​ ​សូម​ព្រះ​រាជានុញ្ញាត​ ​ដ្បិត​អាត្មាភាព​ ​ជា​អ្នកមាន​ចំណែក​ ​ដើម្បី​ស្តាប់​ធម្មកថា​ ​នេះ​ផង​។​ ​សក្កទេវរាជ​ ​ឆ្លើយតប​ថា​ ​បពិត្រ​ព្រះ​មហាមោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​កាលនោះ​ ​ខ្ញុំ​ព្រះករុណា​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​បពិត្រ​ព្រះ​មោគ្គល្លាន​អ្នក​និទ៌ុក្ខ​ ​លុះ​ខ្ញុំ​ព្រះករុណា​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636824856968818855
ទៅកាន់ទំព័រ៖