ព្រះត្រៃបិដក ភាគ ២២
តថាគត អរហន្ត សម្មាសម្ពុទ្ធ និងកុលបុត្រទាំង៣រូបនេះ គឺព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ គង់នៅក្នុងប្រទេសណា ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភនៃអ្នកដែនវជ្ជី ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភដែលប្រជាជន អ្នកដែន វជ្ជី បាន ល្អ ហើយ។ ពួកចាតុម្មហារាជិកទេវតា បានឮសំឡេងរបស់ពួកភុម្មទេវតាហើយ... ពួកតាវត្តិង្សទេវតា... ពួកយាមទេវតា... ពួកតុសិតទេវតា... ពួកនិម្មានរតីទេវតា... ពួកបរនិម្មិតវសវត្តីទេវតា... ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម ក៏បានធ្វើសំឡេងឲ្យលាន់ឮឡើងថា អើហ្ន៎ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ និងកុលបុត្រទាំង៣រូបនេះ គឺព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ គង់នៅក្នុងប្រទេសណា ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភរបស់ពួកអ្នកដែនវជ្ជី ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភដែលប្រជាជន អ្នកដែនវជ្ជីបានល្អហើយ។
ID: 636824780887233185
ទៅកាន់ទំព័រ៖