ព្រះត្រៃបិដក ភាគ ២២

ទើប​ភិក្ខុ​ទាំងនោះ​ ​ចូល​ទៅ​រក​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សួរ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​សា​តិ​ ​បានឮ​ថា​ ​អ្នកមាន​ទិដ្ឋិ​អាក្រក់​កើតឡើង​ ​យ៉ាងនេះ​ថា​ ​វិញ្ញាណ​នេះ​ ​រមែង​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​មិន​ដាច់​ ​មិន​ក្លាយទៅជា​អ្វី​ដទៃ​ឡើយ​ ​យ៉ាងណា​ ​អាត្មាអញ​ ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ដូច្នេះ​មែន​ឬ​។​ ​សា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វិញ្ញាណ​ ​រមែង​ស្ទុះ​ទៅ​ ​អន្ទោល​ទៅ​មិន​ដាច់​ ​មិន​ក្លាយទៅជា​អ្វី​ដទៃ​ឡើយ​ ​យ៉ាងណា​ ​ខ្ញុំ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ​ ​យ៉ាងនោះ​ដែរ​ ​ដូច្នេះ​មែន​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​មាន​ចំណង់​នឹង​ដោះសា​តិ​ភិ​ក្ខុ​កេវ​ដ្ត​បុត្ត​ ​ឲ្យ​រួចចាក​ទិដ្ឋិ​អាក្រក់​នុ៎ះ​ ​ទើប​និយាយ​ពន្យល់​ ​ដាស់តឿន​ ​ក្រើនរំលឹក​ថា​ ​ម្នាល​អាវុសោ​សា​តិ​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​អ្នក​កុំ​និយាយ​បង្កាច់​ព្រះមានព្រះភាគ​ ​ព្រោះថា​ ​ការដែល​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​មិន​ប្រពៃ​ទេ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ ​មិន​មាន​បន្ទូល​យ៉ាងនេះ​ឡើយ​ ​ម្នាល​អាវុសោ​សា​តិ​ ​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ថា​ ​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​បើ​វៀរចាក​បច្ច័យ​ហើយ​ ​ការ​កើតឡើង​ ​នៃ​វិញ្ញាណ​ ​ក៏​មិន​មាន​។​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636824859432541183
ទៅកាន់ទំព័រ៖