ព្រះត្រៃបិដក ភាគ ២២
(ការដឹងដោយសារច្រមុះ) វិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ដល់នូវកិរិយារាប់ថា ជីវ្ហាវិញ្ញាណ (ការដឹងដោយសារអណ្តាត) វិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងរបស់ដែលប៉ះនឹងកាយ ដល់នូវកិរិយារាប់ថា កាយវិញ្ញាណ (ការដឹងដោយសារកាយ) វិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ដល់នូវកិរិយារាប់ថា មនោវិញ្ញាណ (ការដឹងដោយសារចិត្ត)។ ម្នាលភិក្ខុទាំងឡាយ ដូចជាភ្លើងឆេះ អាស្រ័យនឹងវត្ថុណាៗ ក៏ដល់នូវកិរិយារាប់តាមវត្ថុនោះៗ ដូចជា ភ្លើងឆេះ ព្រោះអាស្រ័យឧស ដល់នូវកិរិយារាប់ថា ភ្លើងឧស ភ្លើងឆេះ ព្រោះអាស្រ័យប្រឆេះ ឬប៉ុយ ដល់នូវកិរិយារាប់ថា ភ្លើងប៉ុយ ភ្លើងឆេះ ព្រោះអាស្រ័យស្មៅ ដល់នូវកិរិយារាប់ថា ភ្លើងស្មៅ ភ្លើងឆេះ ព្រោះអាស្រ័យអាចម៍គោ ដល់នូវកិរិយារាប់ថា ភ្លើងអាចម៍គោ ភ្លើងឆេះ ព្រោះអាស្រ័យអង្កាម ដល់នូវកិរិយារាប់ថា ភ្លើងអង្កាម ភ្លើងឆេះ ព្រោះអាស្រ័យសម្រាម ដល់នូវកិរិយារាប់ថា ភ្លើងសម្រាម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតឡើង ព្រោះអាស្រ័យនឹងបច្ច័យណាៗ
ID: 636824861677083126
ទៅកាន់ទំព័រ៖