ព្រះត្រៃបិដក ភាគ ២២

 [​៨៨​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​នុ៎ះ​ត្រូវ​ល្អ​ណាស់​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អ្នក​ក៏​និយាយ​យ៉ាងនេះ​ ​តថាគត​ ​ក៏​និយាយ​យ៉ាងនេះ​ ​ដូច្នេះ​ដែរ​ ​កាលបើ​បច្ច័យ​ ​មាន​អវិជ្ជា​ជាដើម​នេះ​កើតឡើង​ហើយ​ ​ផល​ ​មាន​សង្ខារ​ជាដើម​នេះ​ ​ក៏​កើតឡើង​ ​ផល​ ​មាន​សង្ខារ​ជាដើម​នេះ​កើតឡើង​ ​ព្រោះ​កើតឡើង​នៃ​បច្ច័យ​ ​មាន​អវិជ្ជា​ជាដើម​នេះ​ ​ដ្បិតថា​ ​សង្ខារ​ទាំងឡាយ​ ​កើតមាន​ ​ព្រោះតែ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​ ​នាមរូប​កើតមាន​ ​ព្រោះ​វិញ្ញាណ​ជា​បច្ច័យ​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​ ​ផស្សៈ​កើតមាន​ ​ព្រោះ​ស​ឡាយ​ត​នៈ​ជា​បច្ច័យ​ ​វេទនា​កើតមាន​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​តណ្ហា​កើតមាន​ ​ព្រោះ​វេទនា​ជា​បច្ច័យ​ ​ឧបាទាន​កើតមាន​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​កើតមាន​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​កើតមាន​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​សេចក្តី​ចាស់​ ​ស្លាប់​ ​សោក​ ​ខ្សឹកខ្សួល​ ​លំបាក​កាយ​ ​លំបាកចិត្ត​ ​និង​សេចក្តី​ចង្អៀតចង្អល់​ទាំងឡាយ​ ​ក៏​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​កិរិយា​កើតឡើង​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​រមែង​មាន​យ៉ាងនេះ​ ​ដូច្នេះ​ឯង​។​ ​មួយទៀត​ ​សេចក្តី​រលត់​នៃ​សង្ខារ​ ​ព្រោះតែ​វិនាស​ ​និង​រលត់​មិន​សល់​នៃ​អវិជ្ជា​
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636824865253877409
ទៅកាន់ទំព័រ៖