ព្រះត្រៃបិដក ភាគ ២២
ដោយសេចក្តីសង្ស័យ (ក្នុងជីវិត
(១)) ជាច្រើន ម្នាលភិក្ខុទាំងឡាយ លុះកន្លងខែ៩ ឬខែ១០ទៅ មាតាក៏ប្រសូតគភ៌នោះ ដូចជាភារៈធ្ងន់ ដោយសេចក្តីសង្ស័យជាច្រើន កាលបើគភ៌ ដូចជាភារៈធ្ងន់នោះ ប្រសូតរួចហើយ ក៏ចិញ្ចឹមដោយឈាម (គឺទឹកដោះ) របស់ខ្លួន។
[៩៣] ម្នាលភិក្ខុទាំងឡាយ ទឹកដោះរបស់មាតាណា ដែលតថាគតពោលហើយ ក្នុងអរិយវិន័យ ទឹកដោះនុ៎ះ គឺឈាមហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ កុមារនោះឯង អាស្រ័យនូវការចំរើនធំឡើង អាស្រ័យនូវកិរិយាចាស់ នៃឥន្ទ្រិយទាំងឡាយ (គឺចាស់ខែឆ្នាំ) ក៏លេងនូវល្បែងទាំងឡាយ ជាមួយនឹងពួកកុមារ គឺលេងកូននង្គ័ល ហ៊ឹង ដាំដូង កង្ហារ វាល់ដីខ្សាច់ កូនរទេះ កូនធ្នូ។ ម្នាលភិក្ខុទាំងឡាយ កុមារនោះឯង អាស្រ័យនូវសេចក្តីចំរើនធំឡើង អាស្រ័យនូវកិរិយាចាស់ នៃឥន្ទ្រិយទាំងឡាយ ហើយក៏ឆ្អែតស្កប់ស្កល់ រីករាយ សប្បាយ ត្រេកត្រអាល ដោយកាមគុណទាំង៥ គឺរូប ដែលគប្បីស្គាល់ដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់
(១) គឺសង្ស័យ (ក្នុងពេលប្រសូតកូន) ថា អាត្មាអញ មានរោគ ឬកូនអាត្មាអញ មានរោគ។ អដ្ឋកថា។
ID: 636824868174368539
ទៅកាន់ទំព័រ៖