ព្រះត្រៃបិដក ភាគ ២២
សក្ការៈទាំងឡាយនោះ ដែលជនទាំងនោះ (បូជា) ដល់យើងទាំងឡាយនឹងទៅជាសក្ការៈមានផលច្រើន មានអានិសង្សច្រើន ឯបព្វជ្ជារបស់ពួកយើង មិនមែនជាឥតអំពើទេ នឹងមានផល មានសេចក្តីចំរើន។
[១០០] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ដែលធ្វើឲ្យជាសមណៈទាំងធ្វើឲ្យជាព្រាហ្មណ៍ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈហើយ កិច្ចដែលពួកយើងធ្វើហើយ ក៏ល្មមត្រឹមប៉ុណ្ណេះ ប្រយោជន៍របស់សមណៈ
(១) យើងទាំងឡាយ ក៏បានដល់ហើយត្រឹមប៉ុណ្ណេះ កិច្ចដែលត្រូវធ្វើតទៅទៀតតិចតួច មិនមានទេ លុះគិតដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយត្រូវការនូវភាពជាសមណៈ កុំលះបង់ប្រយោជន៍ជារបស់សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។
(១) ប្រយោជន៍របស់សមណៈក្នុងទីនេះ សំដៅយកមគ្គ និងផល។ អដ្ឋកថា។
ID: 636824872782948635
ទៅកាន់ទំព័រ៖