ព្រះត្រៃបិដក ភាគ ២២

បរិសុទ្ធ​ហើយ​ ​មនោ​សមា​ចា​រៈ​បរិសុទ្ធ​ហើយ​ ​អាជីវៈ​បរិសុទ្ធ​ហើយ​ ​យើង​មាន​ទ្វារ​គ្រប់គ្រង​ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ​ហើយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​ល្មម​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះ​ហើយ​ ​ប្រយោជន៍​របស់​សមណៈ​ ​ពួក​យើង​ក៏បាន​ដល់​ ​ដោយហេតុ​ត្រឹម​ប៉ុណ្ណេះ​ហើយ​ ​កិច្ច​បន្តិចបន្តួច​ត្រូវ​ធ្វើ​តទៅទៀត​ ​របស់​ពួក​យើង​ ​មិន​មាន​ឡើយ​ ​ដូច្នេះហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ត្រេកអរ​ ​ដោយហេតុ​ប៉ុណ្ណេះ​ពុំខាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បំភ្លឺ​អ្នក​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ត្រូវការ​ដោយ​ភាពជា​សមណៈ​ហើយ​ ​អ្នក​ទាំងឡាយ​ ​កុំ​លះបង់​នូវ​ប្រយោជន៍​ ​ជា​របស់​សមណៈ​ឡើយ​ ​ព្រោះ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅ​ ​នៅ​មាន​ទៀត​។​
 [​១០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កិច្ច​ដែល​ត្រូវ​ធ្វើ​តទៅទៀត​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​ពួក​យើង​នឹងជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​ពិចារណា​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ហើយ​ទើប​បរិភោគ​នូវ​អាហារ​ ​និង​បរិភោគ​ដើម្បី​លេង​ ​(​ដូច​ក្មេង​អ្នកស្រុក​)​ ​ក៏ទេ​ ​ដើម្បីនឹង​ឲ្យ​កើត​បុរិស​មានះ​ស្រវឹង​ ​(​ដូច​អ្នកប្រដាល់​)​ ​ក៏ទេ​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636824874671497952
ទៅកាន់ទំព័រ៖