ព្រះត្រៃបិដក ភាគ ២២

 [​១០​]​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បានឃើញ​ព្រះ​រេ​វត​មាន​អាយុ​ ​និង​ព្រះ​អានន្ទ​មាន​អាយុ​ ​កំពុង​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​អានន្ទ​មាន​អាយុ​ ​ចូរ​ចូល​មក​ ​អានន្ទ​មាន​អាយុ​ ​ជា​ឧបដ្ឋាក​ ​របស់​ព្រះមានព្រះភាគ​ ​ជា​អ្នកដើរ​ជិតដិត​តាម​ព្រះមានព្រះភាគ​ ​មក​ល្អ​ហើយ​ ​ម្នាល​អាវុសោ​អានន្ទ​ ​គោ​សិង្គ​សាលវ័ន​នេះ​ ​គួរឲ្យ​រីករាយ​ ​រាត្រី​សោត​ ​ក៏​ប្រាសចាក​ទោស​(​១​)​ ​ដើមឈើ​ទាំងឡាយ​ ​ក៏​មាន​ផ្ការីក​ស្គុសស្គាយ​ ​សព្វកន្លែង​ ​មាន​ក្លិនក្រអូប​ ​គួរនា​ដូច​ក្លិន​ទិព្វ​ ​ផ្សព្វផ្សាយ​ទៅ​ ​ម្នាល​អាវុសោ​អានន្ទ​ ​ចុះ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​ណា​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ម្នាល​អាវុសោ​ ​សារីបុត្រ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកចេះ​ចាំ​ច្រើន​ ​ទ្រទ្រង់នូវ​ពុទ្ធវចនៈ​ ​សន្សំ​នូវ​ពុទ្ធវចនៈ​ ​ធម៌​ទាំងឡាយ​ណា​ ​មាន​លំអ​ក្នុង​បទ​ដើម​ ​មាន​លំអ​ក្នុង​បទ​កណ្តាល​ ​មាន​លំអ​ក្នុង​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ ​ប្រកាស​នូវ​ព្រហ្មចរិយៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ធម៌​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ ​ក៏​ចេះចាំ​ច្រើន​ ​ស្ទាត់ជំនាញ​រត់មាត់​ ​ពិចារណា​ដោយចិត្ត​ ​ដឹង​ប្រពៃ​ ​ដោយ​ទិដ្ឋិ​ ​គឺ​តណ្ហា​ ​ភិក្ខុ​នោះ
​(​១​)​ ​គឺ​មាន​មេឃស្រឡះ​ ​ប្រាសចាក​ពពក​ ​ទឹកសន្សើម​ ​អ័ព្ទ​ ​ផ្សែង​ ​ធុ​លី​ ​ឬ​រាហុ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636824782935058782
ទៅកាន់ទំព័រ៖