ព្រះត្រៃបិដក ភាគ ២២
ប្រទេសបន្តិចបន្តួចនៃករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជានហាបកជន
(១) ឬកូនសិស្សរបស់នហាបកជន ដែលជាអ្នកឈ្លាស រោយរាយនូវលំអិតសម្រាប់ងូតក្នុងផ្តិលសំរិទ្ធិ ហើយស្រោចស្រប់ ច្របល់ដោយទឹក ឯដុំលំអិតសម្រាប់ងូតនោះ ក៏រលាយទៅដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំទៅដោយទឹក ទាំងខាងក្នុងខាងក្រៅ មិនបានខ្ចាត់ខ្ចាយពីគ្នាឡើយ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួចនៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថាមិនផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះគ្មាន ដូច្នោះឯង។
[១១២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុបានរម្ងាប់វិតក្កៈ វិចារៈរួចហើយ ក៏បានដល់ទុតិយជ្ឈាន ជាទីជ្រះថ្លាក្នុងសន្តាន មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណោះ។ ភិក្ខុនោះ ញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពី
(១) អ្នកចិញ្ចឹមជីវិតដោយការងូតទឹកឲ្យគេ។
ID: 636824877602753101
ទៅកាន់ទំព័រ៖