ព្រះត្រៃបិដក ភាគ ២២

 [​១១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រការ​មួយទៀត​ ​ភិក្ខុ​ព្រោះ​ប្រាសចាក​បីតិ​ផង​ ​ប្រកបដោយ​ឧបេក្ខា​ផង​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ផង​ ​សោយ​នូវ​សេចក្តី​សុខ​ ​ដោយ​នាមកាយ​ផង​ ​បាន​ដល់​តតិយជ្ឈាន​ ​ដែល​ព្រះ​អរិយៈ​ទាំងឡាយ​ ​តែង​ប្រាប់​នូវ​ភិក្ខុ​អ្នក​បាន​តតិយជ្ឈាន​នោះ​ ​ថា​ជា​អ្នកមាន​ឧបេក្ខា​ ​មានសតិ​ ​នៅជា​សុខ​ ​ដូច្នេះ​។​ ​ភិក្ខុ​នោះ​ ​ញុំាង​ករជកាយ​នេះឯង​ ​ឲ្យ​ជោក​ ​ឲ្យ​ស្កប់ស្កល់​ ​ឲ្យ​ពេញលេញ​ ​ឲ្យ​ផ្សព្វផ្សាយ​ ​ដោយ​សេចក្តី​សុខ​ ​ដែល​ប្រាសចាក​បីតិ​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​ករជកាយ​ទាំងអស់​របស់​ភិក្ខុ​នោះ​ ​ដែល​ឈ្មោះថា​ ​មិន​ផ្សព្វផ្សាយ​ដោយ​សុខ​ ​ដែល​ប្រាសចាក​បីតិ​នោះ​គ្មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ផ្កា​ជលជាតិ​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ក្នុង​គុម្ព​ព្រលិត​ក្តី​ ​ក្នុង​គុម្ព​ឈូកក្រហម​ក្តី​ ​ក្នុង​គុម្ព​ឈូកស​ក្តី​ ​តែង​ដុះ​ក្នុងទឹក​ ​ចំរើន​ក្នុងទឹក​ ​លូតលាស់​តាម​ទឹក​ ​លិច​នៅក្នុង​ទឹក​ ​ជោកជាំ​ ​ឆ្អែត​ស្កប់ស្កល់​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ដោយ​ទឹក​ត្រជាក់​ ​រហូតដល់​ចុង​ ​រហូតដល់​គល់​ ​ប្រទេស​បន្តិចបន្តួច​នៃ​ជលជាតិ​ទាំងអស់​ ​គឺ​ព្រលិត​ក្តី​ ​ឈូកក្រហម​ក្តី​ ​ឈូកស​ក្តី​ ​ដែល​ឈ្មោះថា​មិន​ផ្សព្វផ្សាយ​ដោយ​ទឹក​ត្រជាក់​នោះ​គ្មាន​ ​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំង​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636824878214274176
ទៅកាន់ទំព័រ៖