ព្រះត្រៃបិដក ភាគ ២២

 [​១១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​តថាគត​ហៅថា​ ​សមណៈ​ក៏បាន​ ​ថា​ព្រាហ្មណ៍​ក៏បាន​ ​ថាន​ហា​ត​កៈ​ក៏បាន​ ​ថា​វេទគូ​ក៏បាន​ ​ថា​សោ​ត្តិ​យៈ​ក៏បាន​ ​ថា​អរិយៈ​ក៏បាន​ ​ថា​អរហន្ត​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​សមណៈ​ ​តើ​ដូចម្តេច​។​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​ ​ធ្វើ​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ​ជា​ធម៌​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ជា​វិបាក​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ភិក្ខុ​នោះ​បាន​រម្ងាប់​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះថា​ ​សមណៈ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​ព្រាហ្មណ៍​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​ ​ធ្វើ​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ​ជា​ធម៌​ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មានទុក្ខ​ជា​វិបាក​ ​ប្រកបដោយ​ជាតិ​ ​ជរា​ ​មរណៈ​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ភិក្ខុ​នោះ​បាន​បន្សាត់​ចោល​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះថា​ ​ព្រាហ្មណ៍​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​ឈ្មោះថា​ ​នហាតកៈ​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ​ប្រកបដោយ​សេចក្តី​សៅហ្មង​ ​ធ្វើ​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មីទៀត​ ​ជា​ធម៌​ប្រព្រឹត្តទៅ​មួយអន្លើ​ ​ដោយ​សេចក្តី​ក្រវល់ក្រវាយ​ ​មាន
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 636824879946813219
ទៅកាន់ទំព័រ៖