ព្រះត្រៃបិដក ភាគ ២២

ជា​សមណៈ​ ​ដោយ​គ្រាន់តែ​សៅហ្មង​ ​ដោយ​ធូលី​ ​និង​ក្អែល​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​អ្នក​ចុះត្រាំ​ទឹក​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​ចុះត្រាំ​ទឹក​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​អ្នក​អាស្រ័យ​នៅ​ក្បែរ​គល់ឈើ​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​អាស្រ័យ​នៅ​ក្បែរ​គល់ឈើ​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​អ្នក​អាស្រ័យ​នៅក្នុង​ទីវាល​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​អាស្រ័យ​នៅក្នុង​ទីវាល​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​អ្នក​ប្រកាន់​ការ​អប់​កាយ​ ​(​ដោយ​គិតថា​ ​នឹង​រំងាប់​នូវ​កិលេស​)​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​ប្រកាន់​ការ​អប់​កាយ​ ​(​ដោយ​គិតថា​ ​នឹង​រំងាប់​កិលេស​)​ ​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​ដែល​បរិភោគ​ភត្ត១ដង​ ​១កាល​(​១​)​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​បរិភោគ​ភត្ត១ដង​ ​១កាល​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​អ្នករៀន​មន្ត​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​រៀន​មន្ត​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​នូវ​ភាព​ ​នៃ​បុគ្គល​ដែល​ទុក​ផ្នួងសក់​ ​ថា​ជា​សមណៈ​ ​ដោយ​គ្រាន់តែ​ទុក​ផ្នួងសក់​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​
​(​១​)​ ​ដែល​ថា​បរិភោគ​ភត្ត១ដង១កាលនោះ​ ​គឺ​ក្នុង១ខែ​ ​ឬ​កន្លះ​ខែ​ ​ទើប​បរិភោគ​ភត្ត​ម្តង​។​ ​នេះ​ជាល​ទ្ធិ​របស់​ពួក​សមណៈ​ខាងក្រៅ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636824881868600595
ទៅកាន់ទំព័រ៖