ព្រះត្រៃបិដក ភាគ ២២

 [​១២​]​ ​កាលបើ​ព្រះ​រេ​វត​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​និយាយ​នឹង​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​រេ​វត​មាន​អាយុ​ ​បាន​ព្យាករ​នូវ​បដិ​ភាន​ ​ជា​របស់​ខ្លួន​ហើយ​ ​ឥឡូវនេះ​ ​យើង​នឹង​សួរ​អនុ​រុទ្ធ​មាន​អាយុ​ ​ក្នុង​សេចក្តី​នោះ​ថា​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​គួរ​រីករាយ​ ​រាត្រី​ក៏​ប្រាសចាក​ទោស​ ​ឈើ​ទាំងឡាយ​ ​ក៏​មាន​ផ្ការីក​ស្គុសស្គាយ​ ​សព្វកន្លែង​ ​មាន​ក្លិនក្រអូប​ ​ដូចជា​ក្លិន​ទិព្វ​ ​ផ្សព្វផ្សាយ​ទៅ​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​បាន​ ​ដោយសារ​ភិក្ខុ​រូប​ណា​។​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មើលឃើញ​លោកធាតុ​ទាំង​មួយ​ពាន់​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ដូចជា​បុរស​មាន​ចក្ខុ​ ​នៅ​លើ​ប្រាសាទ​ដ៏​ប្រសើរ​ ​មើលឃើញ​មណ្ឌល​ខ្នងកង់​មួយ​ពាន់​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ភិក្ខុ​មើលឃើញ​លោកធាតុ​ទាំង​មួយ​ពាន់​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​របស់​មនុស្ស​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​អាវុសោ​ ​សារីបុត្រ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​បាន​ដោយសារ​ភិក្ខុ​រូប​នេះឯង​។
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636824783591819936
ទៅកាន់ទំព័រ៖