ព្រះត្រៃបិដក ភាគ ២២
សេចក្តីលាក់ពុត ជាអ្នកលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ជាអ្នកលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ជាអ្នកលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ ការលះបង់នូវមន្ទិលរបស់សមណៈ នូវទោសរបស់សមណៈ នូវធម៌ជាគ្រឿងអម្ចត់របស់សមណៈ ដែលជាហេតុញុំាងសមណៈ ឲ្យកើតក្នុងអបាយ ទាំងជាបច្ច័យឲ្យទទួលនូវវិបាកជាទុក្ខ ក្នុងទុគ្គតិភូមិទាំងនេះចេញហើយ ទើបតថាគត ហៅថា ជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់សមណៈមែន។ ភិក្ខុនោះ ឃើញច្បាស់នូវខ្លួនថាបរិសុទ្ធ ឃើញច្បាស់នូវខ្លួនថា រួចហើយចាកពួកអកុសលធម៌ ដ៏លាមកទាំងអស់នេះ។ កាលបើភិក្ខុនោះឃើញច្បាស់នូវខ្លួនថាបរិសុទ្ធ ឃើញច្បាស់នូវខ្លួនថា រួចចាកពួកអកុសលធម៌ ដ៏លាមកទាំងអស់នេះហើយ បាមោជ្ជៈ គឺសេចក្តីត្រេកអរទន់ ក៏កើតឡើង កាលបើភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់ស្ងាត់ កាលបើភិក្ខុមានកាយស្ងប់ស្ងាត់ហើយ រមែងទទួលនូវសុខ ភិក្ខុដែលមានចិត្តទទួលសុខហើយ ចិត្តក៏នឹងធឹងល្អ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា ទាំងទិសខាងលើ និងទិស
ID: 636824883358403212
ទៅកាន់ទំព័រ៖