ព្រះត្រៃបិដក ភាគ ២២

ក៏​ជា​អ្នក​មិន​កាន់​យក​នូវ​វត្ថុ​ ​ដែលគេ​មិនបាន​ឲ្យ​នោះ​ ​ដោយ​ចំណែក​ ​នៃ​ចិត្ត​លួច​ឡើយ​។​ ​ជា​អ្នក​លះបង់​នូវ​កា​មេ​សុ​មិច្ឆាចារ​ ​វៀរ​ស្រឡះ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​ទោះបី​ស្ត្រី​ណា​ ​ដែល​មាតា​រក្សា​ ​បិតា​រក្សា​ ​មាតាបិតា​រក្សា​ ​បងប្អូន​ប្រុស​រក្សា​ ​បងប្អូន​ស្រី​រក្សា​ ​ញាតិ​រក្សា​ ​មាន​ស្វាមី​ ​ប្រកបដោយ​អាជ្ញា​ ​ដោយហោចទៅ​ ​សូម្បី​ស្ត្រី​ ​ដែល​បុរស​បំពាក់​កម្រងផ្កា​ឲ្យ​ ​ក៏​ជា​អ្នក​មិនដល់​នូវ​ការប្រព្រឹត្តិ​កន្លង​ ​ក្នុង​ស្ត្រី​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ឡើយ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​កិរិយា​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ដោយ​កាយ​មាន៣ប្រការ​ ​ដូច្នេះ​ឯង​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​កិរិយា​ប្រព្រឹត្តិ​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្តិ​តាម​ធម៌​ ​ដោយ​វាចា​មាន៤ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​លះបង់​នូវ​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​ទោះបី​ឋិតនៅ​ក្នុង​រោង​ក្តី​ ​ឋិតនៅ​ក្នុង​បរិស័ទ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​ញាតិ​ក្តី​ ​ឋិតនៅ​កណ្តាល​សេនីយ​ក្តី​ ​ឋិតនៅ​កណ្តាល​រាជត្រកូល​ក្តី​ ​គេ​នាំទៅ​ធ្វើជា​សាក្សី​ ​ហើយ​សួរ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​ចូរ​អ្នក​មកនេះ​ ​បើ​អ្នកដឹង​ហេតុ​ណា​ ​ចូរ​និយាយប្រាប់​ហេតុ​នោះ​ ​ដូច្នេះ​ក្តី​។​ ​បុរស​នោះ​ ​កាល​មិនដឹង​ ​និយាយ​ថា​ ​ខ្ញុំ​មិនដឹង​ ​ឬកាល​ដឹង​ ​ក៏​និយាយ​ថា​ ​ខ្ញុំ​ដឹង​ ​កាល​មិនឃើញ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636824912054773621
ទៅកាន់ទំព័រ៖