ព្រះត្រៃបិដក ភាគ ២២

ប្រុងប្រៀប​ព្យាយាម​ខ្លួនឯង​ផង​ ​សរសើរ​សេចក្តី​ប្រុង​ប្រៀ​ង​ព្យាយាម​ផង​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​សីល​ខ្លួនឯង​ផង​ ​សរសើរ​ការ​បរិបូណ៌​ដោយ​សីល​ផង​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​សមាធិ​ខ្លួនឯង​ផង​ ​សរសើរ​ការ​បរិបូណ៌​ដោយ​សមាធិ​ផង​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​បញ្ញា​ខ្លួនឯង​ផង​ ​សរសើរ​ការ​បរិបូណ៌​ដោយ​បញ្ញា​ផង​ ​ជា​អ្នក​បរិបូណ៌​ដោយ​វិមុត្តិ​ខ្លួនឯង​ផង​ ​សរសើរ​ការ​បរិបូណ៌​ ​ដោយ​វិមុត្តិ​ផង​ ​ជា​អ្នក​បរិបូណ៌​ ​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ខ្លួនឯង​ផង​ ​សរសើរ​ការ​បរិបូណ៌​ ​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ផង​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ព្រៃ​គោ​សិង្គ​សាលវ័ន​ ​រុងរឿង​ដោយសារ​ភិក្ខុ​រូប​នេះឯង​។​
 [​១៤​]​ ​កាលបើ​ព្រះ​មហាកស្សប​មាន​អាយុ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​និយាយ​នឹង​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​មហាកស្សប​មាន​អាយុ​ ​បាន​ព្យាករ​នូវ​បដិ​ភាន​ ​ជា​របស់​ខ្លួន​ហើយ​ ​ឥឡូវនេះ​ ​យើង​នឹង​សួរ​មហាមោគ្គល្លាន​មាន​អាយុ​ ​ក្នុង​សេចក្តី​នោះ​ថា​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636824784187272982
ទៅកាន់ទំព័រ៖