ព្រះត្រៃបិដក ភាគ ២២

នឹង​គហបតិ​មហាសាល​ ​ការណ៍​ដែល​បុគ្គល​ប្រាថ្នា​បែបនេះ​ ​ក៏​នឹង​បានសម្រេច​ ​ព្រោះថា​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏បាន​ទៅ​កើតជា​មួយ​នឹង​ពួក​គហបតិ​មហាសាល​មែន​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះ​ហេតុ​ថា​ ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​ ​បើ​ប្រាថ្នា​ថា​ ​ឱ​ខ្លួន​អាត្មាអញ​ ​លុះ​ទំ​លាយ​រាងកាយ​ខាងមុខ​ ​បន្ទាប់​អំពី​មរណៈ​ ​សូមឲ្យ​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ក្នុង​ជាន់​ចាតុម្មហារាជិកា​ ​ការណ៍​ដែល​បុគ្គល​ប្រាថ្នា​បែបនេះ​ ​ក៏​នឹង​បានសម្រេច​ ​ព្រោះថា​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​ក៏បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ក្នុង​ជាន់​ចាតុម្មហារាជិកា​មែន​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះ​ហេតុ​ថា​ ​បុគ្គល​នោះ​ ​ជា​អ្នក​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​។​ ​ម្នាល​គហបតិ​ទាំងឡាយ​ ​បុគ្គល​ប្រព្រឹត្ត​ស្មើ​ ​ពោល​គឺ​ប្រព្រឹត្ត​តាម​ធម៌​ ​បើ​ប្រាថ្នា​ថា​ ​ឱ​ខ្លួន​អាត្មាអញ​ ​លុះ​ទំ​លាយ​រាងកាយ​ខាងមុខ​ ​បន្ទាប់​អំពី​មរណៈ​ ​សូមឲ្យ​បាន​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​ ​ក្នុង​ជាន់​តាវត្តិង្ស​។​បេ​។​ ​ពួក​ទេវតា​ជាន់​យាមៈ​.​.​.​ ​ពួក​ទេវតា​ជាន់​តុសិត​.​.​.​ ​ពួក​ទេវតា​ជាន់​និម្មានរតី​.​.​.​ ​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី​.​.​.​ ​ពួក​ទេវតា​ ​ជាន់​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636824913062857392
ទៅកាន់ទំព័រ៖