ព្រះត្រៃបិដក ភាគ ២២

សំដែង​ហើយ​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភាសិត​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូច​បុគ្គល​ចាប់​ផ្ងារ​ ​របស់​ដែល​ផ្កាប់​ ​ឬក៏​ដូចជា​គេ​បើក​បង្ហាញ​ ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូច​បុគ្គល​ប្រាប់ផ្លូវ​ ​ដល់​មនុស្ស​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​បុគ្គល​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ពួក​មនុស្ស​មាន​ភ្នែកភ្លឺ​ ​ឃើញ​រូប​បាន​យ៉ាងនោះ​ឯង​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​រលឹក​ ​សូម​ព្រះ​គោតម​ ​ចាំទុក​នូវ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ ​ជាដើម​ទៅ​។​

​ចប់​ ​វេរ​ញ្ជ​ក​សូត្រ​ ​ទី២​។​

ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636824917354590931
ទៅកាន់ទំព័រ៖