ព្រះត្រៃបិដក ភាគ ២២
ញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាចខ្លួនផង ភិក្ខុមិនបានប្រព្រឹត្តទៅ តាមអំណាចនៃចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅ អស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅ អស់សាយណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន ម្នាលអាវុសោមោគ្គល្លាន ដូចជាហិបសំពត់ ដ៏ពេញដោយសំពត់ទាំងឡាយ ជ្រលក់ហើយដោយពណ៌ផ្សេងៗ របស់ព្រះរាជា ឬរាជមហាមាត្យ ព្រះរាជា និងមហាមាត្យនោះ ប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់បុព្វណ្ហសម័យ ក៏ទ្រទ្រង់នូវគូសំពត់នោះៗបាន អស់បុព្វណ្ហសម័យ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់មជ្ឈន្តិកសម័យ ក៏ទ្រទ្រង់នូវគូសំពត់នោះៗបាន អស់មជ្ឈន្តិកសម័យ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់សាយណ្ហសម័យ ក៏ទ្រទ្រង់នូវគូសំពត់នោះៗបាន អស់សាយណ្ហសម័យ
ID: 636824784819084092
ទៅកាន់ទំព័រ៖