ព្រះត្រៃបិដក ភាគ ២២
ម្នាលអាវុសោ ប្រាជ្ញា និងវិញ្ញាណ ធម៌(ទាំងពីរ)នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ តែប្រាជ្ញា បុគ្គលគួរចំរើន វិញ្ញាណ បុគ្គលគួរកំណត់ដឹង នេះជាសេចក្តីប្លែកគ្នានៃធម៌ (ទាំងពីរ)នោះ។
[១៣៥] ម្នាលអាវុសោ គេតែងហៅថា វេទនា វេទនា ម្នាលអាវុសោ គេហៅថា វេទនា ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ធម្មជាតទទួលដឹង នូវអារម្មណ៍ហ្នឹងឯង ដែលគេហៅថា វេទនា វេទនានោះ ដឹងអ្វីខ្លះ ដឹងសុខខ្លះ ដឹងទុក្ខខ្លះ ដឹងមិនមែនទុក្ខ មិនមែនសុខខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ ទទួលដឹងអារម្មណ៍ ដូច្នេះឯង ទើបហៅថា វេទនា។ ម្នាលអាវុសោ គេតែងហៅថា សញ្ញា សញ្ញា ម្នាលអាវុសោ ដែលគេហៅថា សញ្ញា ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ កត់សំគាល់ ចំណាំ ទើបហៅថា សញ្ញា សញ្ញានោះ តែងសំគាល់អ្វីខ្លះ សញ្ញានោះ តែងសំគាល់ពណ៌ខៀវខ្លះ សំគាល់ពណ៌លឿងខ្លះ សំគាល់ពណ៌ក្រហមខ្លះ សំគាល់ពណ៌សខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ កត់សំគាល់ហ្នឹងឯង ទើបហៅថា សញ្ញា។ ម្នាលអាវុសោ វេទនា សញ្ញា និងវិញ្ញាណ ធម៌ទាំងនេះ ជាធម៌ច្រឡំគ្នា
ID: 636824918708839310
ទៅកាន់ទំព័រ៖