ព្រះត្រៃបិដក ភាគ ២២

ម្នាល​អាវុសោ​ ​ប្រាជ្ញា​មាន​សេចក្តី​ថាដូចម្តេច​ខ្លះ​។​ ​ម្នាល​អាវុសោ​ ​ប្រាជ្ញា​មាន​សេចក្តី​ថា​ ​ដឹង​ប្រាកដ​ ​មាន​សេចក្តី​ថា​ ​ដឹងសព្វ​ ​មាន​សេចក្តី​ថា​ ​លះបង់​។​
 [​១៣៧​]​ ​ម្នាល​អាវុសោ​ ​បច្ច័យ​ដែល​ឲ្យ​សម្មាទិដ្ឋិ​កើតឡើង​ ​មាន​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​ ​បច្ច័យ​ដែល​ឲ្យ​សម្មាទិដ្ឋិ​កើតឡើង​ ​មាន២គឺ​ ​ការ​លាន់ឮ​ ​អំពីសំណាក់​ជន​ដទៃ១​ ​ការ​យកចិត្ត​ទុកដាក់​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​(​ខ្លួនឯង​)​១​ ​ម្នាល​អាវុសោ​ ​បច្ច័យ​ ​ដែល​ឲ្យ​សម្មាទិដ្ឋិ​កើតឡើង​ ​មាន២នេះឯង​។​ ​ម្នាល​អាវុសោ​ ​សម្មាទិដ្ឋិ​ ​ដែល​មាន​ចេ​តោ​វិមុត្តិ​ ​ជា​ផល​ផង​ ​មានផល​ ​គឺ​ចេ​តោ​វិមុត្តិ​ ​ជា​អានិសង្ស​ផង​ ​មាន​បញ្ញា​វិមុត្តិ​ ​ជា​ផល​ផង​ ​មានផល​ ​គឺ​បញ្ញា​វិមុត្តិ​ ​ជា​អានិសង្ស​ផង​ ​មាន​អង្គ​ប៉ុន្មាន​ ​ទំនុកបម្រុង​។​ ​ម្នាល​អាវុសោ​ ​សម្មាទិដ្ឋិ​ ​ដែល​មាន​ចេ​តោ​វិមុត្តិ​ ​ជា​ផល​ផង​ ​មានផល​ ​គឺ​ចេ​តោ​វិមុត្តិ​ ​ជា​អានិសង្ស​ផង​ ​មាន​បញ្ញា​វិមុត្តិ​ជា​ផល​ផង​ ​មានផល​ ​គឺ​បញ្ញា​វិមុត្តិ​ ​ជា​អានិសង្ស​ផង​ ​មាន​អង្គ៥​ ​ជួយ​ទំនុកបម្រុង​ ​ម្នាល​អាវុសោ​ ​សម្មាទិដ្ឋិ​ ​ក្នុង​ទីនេះ​ ​មាន​សីល​ ​ជួយ​ទំនុកបម្រុង១​ ​មាន​សុតៈ​ ​ជួយ​ទំនុកបម្រុង១​ ​មាន​សាកច្ឆា​ ​ជួយ​ទំនុកបម្រុង១​ ​មាន​សមថៈ​ ​ជួយ​ទំនុកបម្រុង១​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636824919323324389
ទៅកាន់ទំព័រ៖