ព្រះត្រៃបិដក ភាគ ២២

ចិត្ត​ប្រកបដោយ​មេត្តា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​មេត្តា​ ​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​ទិស​ទទឹង​ ​គឺ​ទិស​កណ្តាល​ ​ព្រោះ​យក​ខ្លួន​ទៅ​ប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​។​ ​មានចិត្ត​ប្រកបដោយ​ករុណា​.​.​.​ ​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ក៏​ដូចគ្នា​ ​ទិសទី៣​ ​ក៏​ដូចគ្នា​ ​ទិសទី៤​ ​ក៏​ដូចគ្នា​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ដ៏​ធំ​ទូលាយ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​ពៀរ​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​លោក​ទាំងអស់​ ​ក្នុង​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​ទិស​ទទឹង​ ​ព្រោះ​បង្អោនខ្លួន​ ​ទៅ​ប្រៀបធៀប​នឹង​សត្វ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា​ ​អប្បមា​ណា​ចោតោ​វិមុត្តិ​ ​។​ ​ម្នាល​អាវុសោ​ ​អា​កិ​ញ្ចញ្ញា​ចេ​តោ​វិមុត្តិ​ ​តើ​ដូចម្តេច​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយ​សព្វអន្លើ​ ​ហើយ​ចូល​ទៅកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អ្វី​បន្តិចបន្តួច​មិន​មាន​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​នេះ​ហៅថា
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636824922639120214
ទៅកាន់ទំព័រ៖