ព្រះត្រៃបិដក ភាគ ២២
មានអកុប្បាចេតោវិមុត្តិ ប្រសើរជាងវិមុត្តិទាំងនោះ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យមោហៈ។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលធម៌ទាំងនេះ អាស្រ័យហើយ មានសេចក្តីដូចគ្នា តែមានព្យញ្ជនៈផ្សេងគ្នា។ លុះព្រះសារីបុត្រមានអាយុ បានពោលពាក្យនេះហើយ ព្រះមហាកោដ្ឋិកត្ថេរមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរហើយ ចំពោះភាសិត របស់ព្រះសារីបុត្រមានអាយុ។
ចប់ មហាវេទល្លសូត្រ ទី៣។
ID: 636824924248751042
ទៅកាន់ទំព័រ៖