ព្រះត្រៃបិដក ភាគ ២២

វិសាខ​ឧបាសក​ ​ក៏​ត្រេកអរ​នឹង​ភាសិត​ ​របស់​ធម្ម​ទិ​ន្នា​ភិក្ខុនី​ថា​ ​ពីរោះ​ណាស់​ ​ព្រះនាង​ជា​ម្ចាស់​ ​ហើយក៏​បាន​សួរ​ប្រស្នា​ ​នឹង​ធម្ម​ទិ​ន្នា​ភិក្ខុនី​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តែង​ត្រាស់​ថា​ ​ហេតុ​ដែល​នាំឲ្យ​កើ​ត​សក្កា​យៈ​ ​ហេតុ​ដែល​នាំឲ្យ​កើ​ត​សក្កា​យៈ​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ធម៌​ដូចម្តេច​ហ្ន៎​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ​ជាហេតុ​នាំឲ្យ​កើ​ត​សក្កា​យៈ​។​ ​ធម្ម​ទិ​ន្នា​ភិក្ខុនី​តប​ថា​ ​ម្នាល​អាវុសោ​វិសាខ​ ​តណ្ហា​ដែល​នាំឲ្យ​សត្វ​កើត​ក្នុង​ភព​ថ្មីទៀត​ ​ប្រកប​ដោយ​នន្ទិ​រាគៈ​ ​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ភព​នោះ​ៗ​ ​តណ្ហា​នោះ​គឺ​ ​កាមតណ្ហា១​ ​ភវតណ្ហា១​ ​វិភវ​តណ្ហា១​ ​ម្នាល​អាវុសោ​វិសាខ​ ​នេះឯង​ហើយ​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ហេតុ​នាំឲ្យ​កើ​ត​សក្កា​យៈ​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ការ​រំ​លត់​សក្កា​យៈ​ ​ការ​រំ​លត់​សក្កា​យៈ​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ធម៌​ដូចម្តេច​ហ្ន៎​ ​ដែល​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ជា​គ្រឿង​រំ​លត់​សក្កា​យៈ​។​ ​ម្នាល​អាវុសោ​វិសាខ​ ​សេចក្តី​នឿយណាយ​ ​និង​ការ​រំលត់​ ​ដោយ​មិន​សល់​ ​ការ​លះបង់​ ​ការ​ជម្រុះ​ចោល​ ​ការ​រួច​ស្រឡះ​ ​ការ​លែង​អាឡោះអាល័យ​ ​ចំពោះ​តណ្ហា​នោះ​ឯង​ ​ម្នាល​អាវុសោ​វិសាខ​ ​នេះឯង​ហើយ​ ​ដែល
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636824924808636025
ទៅកាន់ទំព័រ៖