ព្រះត្រៃបិដក ភាគ ២២

 [​១៤៧​]​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ចុះ​ ​សក្កា​យ​ទិដ្ឋិ​ ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​វិសាខ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនបាន​ជួបប្រទះ​នឹង​ពួក​ព្រះ​អរិយៈ​(​១​)​ ​មិន​ឈ្លាសវៃ​ក្នុង​ធម៌ព្រះ​អរិយៈ​ ​មិនបាន​ហាត់​ខ្លួន​ ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​ទាំង​មិនបាន​ឃើញ​ពួកសប្បុរស​(​២​)​ ​មិន​ឈ្លាសវៃ​ ​ក្នុង​ធម៌​របស់​សប្បុរស​ ​មិនបាន​ហាត់​ចិត្ត​ ​ក្នុង​ធម៌​របស់​សប្បុរស​ ​រមែង​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​ពិចារណា​ឃើញ​រូប​ក្នុង​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​ខ្លួន​ ​ក្នុង​រូប​ខ្លះ​ ​ពិចារណា​ឃើញ​វេទនា​.​.​.​ ​សញ្ញា​.​.​.​ ​សង្ខារ​ទាំងឡាយ​.​.​.​ ​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​ពិចារណា​ឃើញ​វិញ្ញាណ​ក្នុង​ខ្លួន​ខ្លះ​ ​ពិចារណា​ឃើញ​ខ្លួន​ ​ក្នុង​វិញ្ញាណ​ខ្លះ​ ​ម្នាល​អាវុសោ​វិសាខ​ ​យ៉ាងនេះ​ឯង​ហើយ​ ​ដែល​ហៅថា​ ​សក្កា​យ​ទិដ្ឋិ​ ​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​ដែល​ហៅថា​ ​មិន​មាន​សក្កា​យ​ទិដ្ឋិ​ ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​វិសាខ​ ​អរិយសាវ័ក​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកចេះដឹង​ ​បានឃើញ​ពួក​ព្រះ​អរិយៈ​ ​ឈ្លាសវៃ​ក្នុង​ធម៌​ ​របស់​ព្រះ​អរិយៈ​ ​បាន​ហាត់​ចិត្តល្អ​ ​ក្នុង​ធម៌ព្រះ​អរិយៈ​ ​ទាំង​បាន​ជួបប្រទះ​នឹង​ពួកសប្បុរស​ ​ឈ្លាសវៃ​ក្នុង​ធម៌​របស់​សប្បុរស
​(​១​)​ ​បុគ្គល​ដែល​ឆ្ងាយ​ចាក​កិលេស​ ​ហៅថា​ ​អរិយៈ​។​ ​(​២​)​ ​បុរស​ដែល​ល្អ​ ​ដោយ​លោកុត្តរ​គុណ​ ​ហៅថា​ ​សប្បុរស​ ​ឈ្មោះ​ទាំងពីរ​នេះ​ ​សំដៅយក​ព្រះពុទ្ធ​ ​ព្រះ​បច្ចេកពុទ្ធ​ ​និង​ព្រះពុទ្ធ​សាវ័ក​។​ ​អដ្ឋកថា​។
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636824925643705492
ទៅកាន់ទំព័រ៖